Stand with Cambodia — Together for Our Future
ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Mar 13, 2026 | 14:15 PM

វគ្គសិក្ខាសាលាតាមអនឡាញសម្រាប់សាធារណជនចុះឈ្មោះដោយសេរី!

វគ្គសិក្ខាសាលាតាមអនឡាញសម្រាប់សាធារណជនចុះឈ្មោះដោយសេរី!

មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានសេចក្តីសោមនស្សរីករាយក្នុងការនាំមកជូននូវវគ្គសិក្ខាសាលាថ្មីៗ ដែលពោរពេញដោយចំណេះដឹងសម្រាប់សិស្សានុសិស្ស ជាពិសេសប្អូនៗកម្រិតវិទ្យាល័យ និងសាកលវិទ្យាល័យ។

១. ស្វែងយល់ពីភាពខុសគ្នារវាងភាសាអង់គ្លេសទូទៅ (General English) និងការសរសេរតាមបែបAcademic (Academic Writing)

ការសរសេរបែបAcademic ទាមទារនូវជំនាញច្បាស់លាស់ និងស៊ីជម្រៅ។ សិស្សត្រូវចេះរៀបចំទស្សនទានគោល (Thesis Statement) បង្កើតអំណះអំណាងដែលមានភាពសមហេតុផល ចេះដកស្រង់ប្រភពដែលគួរឱ្យទុកចិត្ត និងការប្រើប្រាស់ឯកសារយោងឱ្យបានត្រឹមត្រូវ។ ខុសពីកម្មវិធីភាសាអង់គ្លេសទូទៅ ការបណ្តុះបណ្តាលបែបAcademic ផ្តោតសំខាន់លើជំនាញស្រាវជ្រាវ ការកត់ត្រា ការសង្ខេបន័យ និងការចៀសវាងការលួចចម្លងស្នាដៃ (Plagiarism)។ បើគ្មានការណែនាំឱ្យបានត្រឹមត្រូវទេ សិស្សដែលទើបបញ្ចប់បាក់ឌុបជាច្រើននឹងជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងកិច្ចការសាលានៅថ្នាក់សាកលវិទ្យាល័យ។

ចូលរួមសិក្ខាសាលាក្រោមប្រធានបទ៖ “Academic Writing vs General English: What’s the Difference?”

  • កាលបរិច្ឆេទ៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ | ម៉ោង៖ ១១:០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់
  • ចុះឈ្មោះនៅទីនេះ៖ https://aii.edu.kh/inquiry

២. ហេតុអ្វីបានជាត្រឹមតែ «ភាសាអង់គ្លេសល្អ» មិនទាន់គ្រប់គ្រាន់សម្រាប់ភាពជោគជ័យក្នុងសាកលវិទ្យាល័យ?

ការសិក្សានៅកម្រិតឧត្តមសិក្សា ទាមទារលើសពីវាក្យសព្ទ និងវេយ្យាករណ៍។ និស្សិតត្រូវចេះបង្កើតអំណះអំណាងដែលមានហេតុផល គាំទ្រមតិដោយភស្តុតាង ចេះប្រើប្រាស់ឯកសារយោង និងបង្ហាញគំនិតរបស់ខ្លួនដោយភាពជឿជាក់ និងច្បាស់លាស់។ ភាសាអង់គ្លេសបែបAcademic ផ្ដោតលើភាពច្បាស់លាស់ ការរៀបចំលំដាប់លំដោយ សុក្រឹតភាព និងការគិតបែបវិភាគ ដែលជាជំនាញចាំបាច់បំផុតក្នុងការប្រឡង ការធ្វើកិច្ចការសាលា និងការទទួលបានលទ្ធផលសិក្សាខ្ពស់។

ចូលរួមសិក្ខាសាលាក្រោមប្រធានបទ៖ “Why Is Good English Not Enough For University Success?”

  • កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ | ម៉ោង៖ ១១:០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់
  • ចុះឈ្មោះនៅទីនេះ៖ https://aii.edu.kh/inquiry

៣. តិចនិកត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុប (BACII)

យុទ្ធសាស្ត្រក្នុងការធ្វើវិញ្ញាសា ដើរតួយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនៃលទ្ធផលបាក់ឌុប។ ក្នុងអំឡុងពេលប្រឡង ប្អូនៗត្រូវចេះបែងចែកពេលវេលាឱ្យបានល្អសម្រាប់ផ្នែកនីមួយៗ និងកុំចំណាយពេលយូរពេកលើសំណួរដែលពិបាក។ ត្រូវអានការណែនាំឱ្យបានហ្មត់ចត់ រៀបចំគ្រោងឆ្អឹងមុននឹងសរសេរសំណេរ និងត្រូវពិនិត្យចម្លើយឡើងវិញជានិច្ចប្រសិនបើមានពេលសល់។ ការរក្សាចិត្តឱ្យស្ងប់ និងមានស្មារតីវិជ្ជមាន នឹងជួយបង្កើនការផ្ដោតអារម្មណ៍ និងកាត់បន្ថយសម្ពាធ។ ការបណ្តុះទម្លាប់ទាំងនេះតាំងពីដំបូង នឹងធានាថាប្អូនៗមានទំនុកចិត្តពេញលេញនៅថ្ងៃប្រឡងមកដល់។

ចូលរួមសិក្ខាសាលាក្រោមប្រធានបទ៖ “How to Prepare the BacII Exam (Part 1)”

  • កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ | ម៉ោង៖ ៧:០០ យប់ ដល់ ៨:០០ យប់
  • ចុះឈ្មោះនៅទីនេះ៖ https://aii.edu.kh/inquiry

ត្រៀមខ្លួនសម្រាប់ជីវិតមហាវិទ្យាល័យជាមួយកម្មវិធី English for College (EFC)

ទន្ទឹមនឹងនេះដែរ សម្រាប់វគ្គសិក្សាទី៩២ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បើកទទួលចុះឈ្មោះកម្មវិធីថ្មីដ៏ជក់ចិត្តសម្រាប់សិស្សដែលត្រៀមចូលសាកលវិទ្យាល័យ។ វគ្គសិក្សា English for College (EFC) រយៈពេល ៤០ សប្តាហ៍ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់សិស្សវិទ្យាល័យ និងនិស្សិតដែលមិនត្រឹមតែចង់ប្រឡងជាប់បាក់ឌុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ជោគជ័យក្នុងជីវិតសាកលវិទ្យាល័យ តាមរយៈការបំប៉ននូវជំនាញសំខាន់ៗដូចជា៖

  • ជំនាញស្រាវជ្រាវ និងការសរសេរបែបAcademic
  • ការគិតបែបច្នៃប្រឌិត និងការគិតបែបវិភាគ 
  • ជំនាញនិយាយជាសាធារណៈ និងការធ្វើបទបង្ហាញ
  • របៀបបង្កើតអំណះអំណាងជាមួយនឹងហេតុផល និងភស្តុតាងរឹងមាំ
  • ជំនាញដោះស្រាយបញ្ហា និងការស្វែងរកដំណោះស្រាយប្រកបដោយការច្នៃប្រឌិត
  • ជំនាញដកស្រង់ឯកសារយោង និងការកត់ត្រាខ្លីៗ
  • ការអានកម្រិតសាកលវិទ្យាល័យ និងការត្រៀមប្រឡង TOEFL

ពិសេសបំផុត! នៅចុងបញ្ចប់នៃវគ្គសិក្សា ប្អូនៗនឹងទទួលបានការប្រឡង TOEFL iBT ដោយឥតគិតថ្លៃ ដើម្បីវាយតម្លៃសមត្ថភាពភាសាអង់គ្លេស និងជំនាញនិយាយជាសាធារណៈរបស់ខ្លួន។

👉 ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានកន្លែងថ្នាក់ចូលរៀន៖ https://aii.edu.kh/register-now

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) គឺជាជម្រើសដ៏គួរឱ្យទុកចិត្តបំផុតសម្រាប់មាតាបិតា និងសិស្សានុសិស្សក្នុងការទទួលបានការអប់រំភាសាប្រកបដោយគុណភាព។ យើងមានផ្តល់ជូននូវកម្មវិធីភាសាអង់គ្លេស ភាសាចិន និងវគ្គបណ្តុះបណ្តាលឯកទេសដូចជា TOEFL, HSK និង TESOL។

ព័ត៌មានបន្ថែម៖ សូមអញ្ជើញមកកាន់សាខា អេ អាយ អាយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈអ៊ីមែល៖ info@aii.edu.kh

ចុះឈ្មោះតាមអនឡាញ៖ https://aii.edu.kh/register-now