ពេលចុចទូរស័ព្ទ គឺជាបច្ចុប្បន្នភាព ហើយការស្រាវជ្រាវបង្ហាញថា មូលហេតុដែលក្មេងប្រើទូរស័ព្ទមានសារៈសំខាន់ជាងចំនួនម៉ោងដែលពួកគេប្រើ។ ការមើលអេក្រង់ហួសកម្រិត ប៉ះពាល់ដល់ការយកចិត្តទុកដាក់ ការគេង និងជំនាញទំនាក់ទំនងរបស់កូនៗ។ តែបើមានការណែនាំពីមាតាបិតា ការប្រើប្រាស់ទូរស័ព្ទ អាចមានផលល្អ សម្រាប់ការរៀនសូត្រ គំនិតច្នៃប្រឌិត និងការចង់ចេះចង់ដឹងរបស់ក្មេងៗ។
មាតាបិតា អាចផ្ដល់ផលវិជ្ជមានដល់កូនៗ តាមរយៈការចុចអាក្រង់ ដោយកំណត់ពេលច្បាស់លាស់ សម្រាប់ការកម្សាន្តរបស់កូនៗ ការកំណត់ពេល សម្រាប់សម្រាកពីការមើលអេក្រង់ និងការណែនាំកូនឱ្យប្រើប្រាស់មាតិការៀនសូត្រដូចជា កម្មវិធីភាសា របស់ទូរស័ព្ទ ការធ្វើពិសោធវិទ្យសាស្ត្រ ឬការនិទានរឿងបែប សប្បាយៗជាមួយ កូនៗ។ ការជ្រើសរើសមាតិកា ដោយការគិតម៉ត់ចត់ ជាជាងការលេងហ្គេម ឬអូសហួសកម្រិតជួយឱ្យកូនៗបង្កើតជំនាញ និងមានឱកាសសប្បាយជាមួយការប្រើបច្ចេកវិទ្យា។
នៅឯមជ្ឍមណ្ឌលភាសា អេ អាយ អាយ ពួកយើងគាំទ្រមាតាបិតា ក្នុងការបញ្ចូលបច្ចេកវិទ្យា ទៅក្នុងការរៀនសូត្រ របស់កូនៗ ដោយទំនួលខុសត្រូវ។ ទាំងអស់គ្នា សាលា និងមាតាបិតាអាចធានាថា ម៉ោងប្រើទូរស័ព្ទ ឬចុចអេក្រង់របស់កូនៗក្លាយទៅជា ឧបករណ៍សម្រាប់ធំធាត់ចំណេះដឹងបញ្ញា ជាជាងការរំខានដល់ការរៀនសូត្រ របស់ក្មេងៗ។