Stand with Cambodia — Together for Our Future
ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Jun 30, 2026 | 13:58 PM

សិស្សានុសិស្ស Aii សប្បាយរីករាយកំឡុងដំណើរទស្សនកិច្ចសិក្សាលើកទី៥៤ នៅរមណីយដ្ឋាន ឌឹ មរកត ម្លេច ខេត្តកំពត

សិស្សានុសិស្ស Aii សប្បាយរីករាយកំឡុងដំណើរទស្សនកិច្ចសិក្សាលើកទី៥៤ នៅរមណីយដ្ឋាន ឌឹ មរកត ម្លេច ខេត្តកំពត

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ទើបតែបានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី៥៤ នៅរមណីយដ្ឋានឌឹ មរកត ម្លេច ខេត្តកំពត។ ទស្សនកិច្ចសិក្សានេះមានការចូលរួមពីសិស្សានុសិស្សប្រហែល ៧០០នាក់ និងបុគ្គលិក ៨០នាក់ ដើម្បីបង្កើតភាពរីករាយ និងភាពជិតស្និទ្ធជាមួយគ្នា។ នេះជាដំណើរទស្សនកិច្ចជាប្រចាំដ៏ល្អមួយរបស់ Aii ដែលផ្តល់ឱកាសឱ្យសិស្សបានសម្រាកពីការសិក្សានៅក្នុងថ្នាក់ ដើម្បីមកកម្សាន្តជាមួយធម្មជាតិ បង្កើតមិត្តភាព និងលេងហ្គេម សប្បាយៗយ៉ាងរំភើប។

ពេញមួយថ្ងៃនោះ សិស្សានុសិស្សបានចូលរួមលេងហ្គេមជាក្រុមយ៉ាងអធិកអធ័ម ដែលជួយលើកកម្ពស់ការងារក្រុម និងបង្កើតស្នាមញញឹម ចំណែកឯលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកក៏បានចូលរួមបង្កើតបរិយាកាសកាន់តែរីករាយផងដែរ។ ក្រៅពីនេះ ម្នាក់ៗក៏បានសម្រាកលំហែកាយ មើលទេសភាពដ៏ស្រស់ស្អាតនៅរមណីយដ្ឋានឌឹ មរកត ម្លេច និងចំណាយពេលយ៉ាងមានន័យជាមួយមិត្តភក្តិ។

អ្វីដែលរឹតតែពិសេសនោះគឺ អ្នកចូលរួមទាំងអស់បានរីករាយជាមួយអាហារសម្រន់ និងម្ហូបអាហារឆ្ងាញ់ៗជាច្រើនមុខពេញមួយថ្ងៃតែម្តង។ ទស្សនកិច្ចសិក្សាលើកទី៥៤ របស់ Aii នេះ បានបន្សល់ទុកនូវការចងចាំដ៏ ល្អៗ និងបានជួយរឹតចំណងសាមគ្គីភាពកាន់តែជិតស្និទ្ធនៅក្នុងគ្រួសារមជ្ឈមណ្ឌលភាសា អេ អាយ អាយ។

អត្ថបទទាក់ទង