គិតត្រឹមម៉ោង០៧ៈ៣០នាទី ព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមរភូមិថ្ដា ខេត្តពោធិ៍សាត់ អូរ៣ជាន់ យោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ទិសតាក្របីខេត្តឧត្តរមានជ័យ សៀមនៅបន្តផ្លោង ហើយថែមទាំងបានបាញ់ផ្សែងពុល ចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ទៀតផង នេះបើយោងតាមការការផ្សាយរបស់ក្រសួងការពារជាតិ ។
រហូតមកដល់វេលាម៉ោង០៨ៈ៣០នាទី ព្រឹកថ្ងៃទី១៦ ទាហានឈ្លានពានថៃ បានប្រើប្រាស់កាំភ្លើងធំ និងកម្លាំងថ្មើរជើង បាញ់យ៉ាងខ្លាំងនៅសមរភូមិព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ។ពួកវាបានបញ្ជូនទ័ពថ្មើរជើងវ៉ៃបុកចូលសមរភូមិព្រៃចាន់យ៉ាងខ្លាំង តែមិនអាចទម្លុះកម្លាំងយើងនៅទីនោះបាន។
យ៉ាងណាក៏ដោយ ការបាញ់ជាបន្តបន្ទាប់របស់យោធាថៃ មិនអាចធ្វើអ្វីកងកម្លាំងកម្ពុជាបាននោះទេ ដោយកម្លាំងកម្ពុជា នៅបន្តឈរជើងយ៉ាងរឹងមាំបំផុត ព្រមទាំងធ្វើការបាញ់តបតទៅវិញ ដើម្បីការពារដែនអធិបតេយ្យពីការរំលោភបំពានឈ្លានពានរបស់ភាគីថៃ។
គួរបញ្ជាក់ផងដែរថា កាលពីយប់មិញនេះគិតត្រឹមម៉ោង ០៩ៈ៣០នាទីយប់ សភាពការនៅតាមសមរភូមិមុខតាមបន្ទាត់ព្រំដែន មានសភាពស្ងប់ស្ងាត់ ប៉ុន្តែចាប់ពីម៉ោង ០០:០០នាទីរំលងអាធ្រាត្រ ថៃចាប់ផ្តើមវ៉ៃបន្តទៀត៕