Stand with Cambodia — Together for Our Future
ព័ត៌មានជាតិ Jan 05, 2026 | 09:50 AM

បន្លាលួស ទូរកុងតឺន័ររបស់យោធាថៃ នៅតែជាឧបសគ្គសម្រាប់ពលរដ្ឋភូមិជោគជ័យ និងភូមិព្រៃចាន់ មិនអាចវិលទៅលំនៅឋានវិញបាន

image

យោងតាមអាជ្ញាធរដែនដីបានឱ្យដឹងថា មានប្រជាពលរដ្ឋភៀសសឹកប្រមាណជាង ១ ០០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយមិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលភូមិ និងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាលពីពេលកន្លងទៅ។

បើតាមលោកមេភូមិជោគជ័យ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅភូមិជោគជ័យមាន ៨០៧គ្រួសារ ស្មើនឹង ៣០២២នាក់។ ផ្ទះអ្នកភូមិជោគជ័យ ជិត៩៨% បានខូចខាតដោយគ្រាប់កាំភ្លើង គ្រាប់បែក ដែលទម្លាក់ដ្រូន និងយន្តហោះ F-16 របស់ថៃ៕

អត្ថបទទាក់ទង