វិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តបង្ហាញភាពលេចធ្លោ និងភាពទាក់ទាញខ្លាំងនៅលើឆាកអន្តរជាតិ។ ជាថ្មីម្ដងទៀត ទីក្រុងសៀមរាប ដែលជាដែនដីអច្ឆរិយៈ និងជាបេះដូងនៃវប្បធម៌ខ្មែរ បានជាប់ឈ្មោះជាទីក្រុងទេសចរណ៍វប្បធម៌ដ៏ល្អបំផុតមួយក្នុងចំណោមទីក្រុងល្បីៗទាំង ២៥ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៦ (World's Best Cultural Destinations 2026) ក្នុងពានរង្វាន់ជម្រើសអ្នកធ្វើដំណើរ (Travelers' Choice Awards) របស់គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Tripadvisor។
ការទទួលបានចំណាត់ថ្នាក់នេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីការវាយតម្លៃដោយផ្ទាល់ពីសំណាក់ភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក ដែលបានមកកម្សាន្ត និងបន្សល់ទុកនូវមតិយោបល់វិជ្ជមានទៅលើបទពិសោធន៍វប្បធម៌ដ៏សម្បូរបែបនៅទីក្រុងសៀមរាប។ សៀមរាបបានឈរនៅ ចំណាត់ថ្នាក់លេខ ១៣ ក្នុងចំណោមទីក្រុងធំៗដទៃទៀតដូចជា សិង្ហបុរី ឡុងដ៍ ប៉ារីស និងរ៉ូម ជាដើម។
សៀមរាប មិនមែនគ្រាន់តែជាទីក្រុងដែលមានប្រាសាទបុរាណនោះទេ ប៉ុន្តែវាគឺជាសមុច្ច័យនៃវប្បធម៌រស់នៅដ៏អស្ចារ្យ រួមមាន៖
យោងតាមការចុះផ្សាយរបស់ Tripadvisor ចំណាត់ថ្នាក់ទាំង ២៥ រួមមាន៖ ១. សិង្ហបុរី ២. ឡុងដ៍ ៣. ក្រាកូវ ៤. ប៉ារីស ៥. រ៉ូម ៦. អេឌីនបឺរ៉ា ៧. ហាណូយ ៨. ប៊ូដាប៉េស ៩. ក្យូតូ ១០. បាលី ១១. ប្រាក ១២. ដាប់លិន ១៣. សៀមរាប (កម្ពុជា) ១៤. អ៉ីស្តង់ប៊ុល ១៥. ញូវយ៉ក ១៦. សេអ៊ូល ១៧. ប៉េកាំង ១៨. ហ្វ្លូរ៉ង់ស៍ ១៩. លីសបោន ២០. បាសេឡូណា ២១. ម៉ារ៉ាគេក ២២. អាថែន ២៣. លីម៉ា ២៤. លុចស័រ ២៥. រីយ៉ូ ដឺ ហ្សាណេរ៉ូ។
សមិទ្ធផលនេះគឺជាសារយ៉ាងសំខាន់ក្នុងការជំរុញយុទ្ធនាការ ឱ្យកាន់តែមានឥទ្ធិពលខ្លាំងឡើង។ វានឹងជួយទាក់ទាញលំហូរភ្ញៀវទេសចរអន្តរជាតិឱ្យមកកាន់កម្ពុជាកាន់តែច្រើន ដែលនាំមកនូវចំណូលសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកតម្កើងតម្លៃវប្បធម៌ខ្មែរនៅលើវេទិកាអន្តរជាតិ៕