គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនចំនួន៧ខេត្ត ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង និងកោះកុង និងបានបិទទ្វាសរុប ១,០៣៩សាលា ធ្វើឱ្យប៉ះពាល់ដល់គ្រូបង្រៀន ៩,៧៩៧នាក់ និងសិស្ស ២៤២,៨៨១នាក់។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា។
បើយោងតាមរបាយការណ៍ពីក្រសួងអប់រំបានឱ្យដឹងថា ការផ្អាកដំណើរការសាលាចំនួន១,០៣៩នេះ ធ្វើឱ្យប៉ះពាល់ដល់គ្រូបង្រៀន ៩,៧៩៧នាក់ និងសិស្ស ២៤២,៨៨១នាក់។ ការខកខានរៀន និងបង្រៀននេះ ក៏ដោយសារតែការឈ្លានពានយ៉ាងគឃ្លើនរបស់យោធាថៃមកលើកម្ពុជា ។
ក្រសួងសម្រេចផ្អាកដំណើរការសាលាតាមបន្ទាត់ព្រំដែនបណ្តោះអាសន្ន គឺដើម្បីធានាសុវត្ថិភាពសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងគ្រប់ពេល ដោយសារការបាញ់ប្លោងគ្រាប់ និងអាវុធធន់ធ្ងន់របស់ថៃ។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ហើយ ដែលសាលារៀននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានផ្អាកដំណើរការសិក្សាដោយសារការវាយប្រហារ និងបំផ្ទុះអាវុធរបស់យោធាថៃ។ ដោយលើកទី១ ក្នុងអំឡុងខែកក្កដា និងលើកទី២នេះ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
ដោយមានបញ្ហានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាគ្រួសារដែលជាជនភៀសសឹក មានការលំបាកនិងរងផលប៉ះពាល់បែបនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីសប្បុរសធម៍លើកទី២ (Family Day of Hope) ដើម្បីប្រមូលថវិកាដែលបានពីការទិញសំបុត្រចូលរួមកម្មវិធី ឬក៏ការបរិច្ចាគថវិការបស់លោកអ្នក មកកាន់់កម្មវិធីនេះ ដើម្បីជាការផ្តល់ការគាំទ្រទៅដល់កុមារដែលកំពុងរងគ្រោះ។ នៅពេលដែលអ្នកទិញសំបុត្រមួយសន្លឹក អ្នកមិនត្រឹមតែចូលរួមក្នុងព្រឹត្តិការណ៍នេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកកំពុងចូលរួមគាំទ្រដល់កុមារដែលរងផលប៉ះពាល់ដោយវិបត្តិនៅតាមព្រំដែនកម្ពុជា-ថៃ ផងដែរ។ ដោយក្រុមគោលដៅសំខាន់ៗរបស់យើងគឺ កុមារ និងក្រុមគ្រួសារដែលរងផលប៉ះពាល់។
ដើម្បីជាការគាំទ្រយើងខ្ញុំ និងការទិញសំបុត្ររបស់លោកអ្នក សូមចូលទៅកាន់កម្មវិធី MJQE App៖
Android / Playstore: https://play.google.com/store/apps/details?id=kh.edu.mjqeducation.sms&hl=en
IOS / App Store: https://apps.apple.com/kh/app/mengly-j-quach-education/id6462401025
លោកអ្នកក៏អាចរកទិញសំបុត្រនៅផ្នែកគណនេយ្យ (Bursar) នៅគ្រប់សាខារបស់ Aii បានផងដែរ។
ការបរិច្ចាគសម្រាប់ទិវាសប្បុរសធម៌នេះចាប់ផ្តើមចាប់ពី ១ដុល្លារឡើងទៅ។
សូមបញ្ជាក់ផងដែរថា រាល់ចំណូលទាំងអស់នឹងត្រូវបានបរិច្ចាគទៅឱ្យសប្បុរសធម៌ ដើម្បីគាំទ្រដល់កុមារ និងក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយវិបត្តិនៅតាមព្រំដែនកម្ពុជា-ថៃ។ តែបើក្នុងករណីដែលកម្មវិធីត្រូវលុបចោល ឬផ្លាស់ប្តូរកាលបរិច្ឆេទ នឹងមិនមានការបង្វិលសងប្រាក់វិញទេ។ សូមអរគុណចំពោះការយោគយល់របស់លោកអ្នក៕