ប៉ុន្មានថ្ងៃនេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គម Facebook នៅកម្ពុជា ជាច្រើន បានជួបបញ្ហាគណនីត្រូវបាន Disable ឬ Suspend ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ តាមការពន្យល់ពីអ្នកជំនាញបច្ចេកវិទ្យា និងគោលការណ៍របស់ក្រុមហ៊ុន Meta ឬFacebook មានហេតុផល៥យ៉ាង ដែលនាំឱ្យគណនីមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន ឬបិទតែម្តង ដោយទាំងនោះរួមមាន ៖
១ . ធ្វើខុសគោលការណ៍ Facebook៖
បើអ្នកប្រើប្រាស់បង្ហោះមាតិកាដែលផ្ទុយនឹង គោលការណ៍សហគមន៍របស់ Facebook ដូចជា ការបង្ហោះរូបភាពអាសអាភាស សកម្មភាពហិង្សា ព័ត៌មានមិនពិត ឬការប្រើពាក្យមិនសមរម្យ អ្នកប្រើប្រាស់អាចត្រូវបាន Facebook ដាក់ពិន័យឬផ្អាកគណនីជាបណ្ដោះអាសន្ន ឬអចិន្ត្រៃយ៍។
២ . គណនីក្លែងក្លាយ ឬក្លែងបន្លំ(Fake Account)៖
Facebook ចង់ឲ្យគណនីទាំងអស់ប្រើឈ្មោះ និងអត្តសញ្ញាណពិត។ ប្រសិនបើអ្នកប្រើឈ្មោះក្លែងបន្លំ ឬបង្កើតគណនីច្រើនសម្រាប់គោលបំណងពាណិជ្ជកម្ម អាចនាំឲ្យត្រូវលុបចោល។
៣ .ប្រព្រឹត្តអំពើក្លែងបន្លំ៖
បើអ្នកប្រើគណនីដើម្បីបន្លំអ្នកដទៃ ដូចជា ការផ្ញើលីងក្លែងក្លាយ (phishing links), ខ្ចីលុយ , ឬបញ្ជូនសារដែលមានគោលបំណងបោកប្រាស់ Facebook នឹងចាត់វិធានការយ៉ាងតឹងរឹង ដោយអាចផ្អាកគណនីរបស់អ្នកភ្លាមៗ ដើម្បីការពារអ្នកប្រើប្រាស់ផ្សេងទៀត។
៤ . ការបំពានច្បាប់៖
បើការប្រើប្រាស់គណនីរបស់អ្នកពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ដូចជា ការលក់ផលិតផលហាមឃាត់ ការបង្ហោះមាតិកាអំពើពុករលួយ ឬអំពើល្មើសបច្ចេកវិទ្យា Facebook អាចសហការជាមួយអាជ្ញាធរក្នុងតំបន់ដើម្បីបិទគណនីនោះ។ ដោយឡែកនៅក្នុងតំបន់មួយចំនួន គណនីអាចត្រូវបានបិទដោយផ្អែកលើការរឹតបន្តឹងផ្នែកច្បាប់ទាក់ទងនឹងអាយុផងដែរ។
ក្រោយជួបបញ្ហារឿងគណនីត្រូវបាន Disable ឬ Suspend នេះ ឃើញថាប៉ុន្មានថ្ងៃក្រោយមក អ្នកដែលត្រូវក្រុមហ៊ុន Meta ឬFacebook បិទ ក៏បានបង្ហាញពីអារម្មណ៏សប្បាយចិត្តឡើងវិញ ដោយអ្នកខ្លះក៏បានគណនីត្រឡប់មកវិញ ហើយអ្នកខ្លះនៅមិនទាន់បាន៕