Stand with Cambodia — Together for Our Future
ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Jul 13, 2026 | 14:10 PM

កម្មវិធីសិក្សាភាសាអង់គ្លេស និងចិននៅតែជាអាទិភាពរបស់ Aii កំឡុងកិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មីទី៩៣នេះ

កម្មវិធីសិក្សាភាសាអង់គ្លេស និងចិននៅតែជាអាទិភាពរបស់ Aii កំឡុងកិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មីទី៩៣នេះ

នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដានេះ បរិយាកាសនៅសាលសន្និសីទ Paul Quach មានភាពអធិកអធ័មនិងស្វាគមន៍ ជាមួយនឹងការបើកកិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មីទី៩៣ និងការណែនាំពីវគ្គសិក្សាថ្មីយ៉ាងពិស្ដារ និងមានអត្ថន័យដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ តាមរយៈកិច្ចប្រជុំនេះ Aii នៅតែបន្តផ្ដល់អាទិភាពការងារ និងកិច្ចការសិក្សាធិការលើកម្មវិធីសិក្សាភាសាអង់គ្លេស និងចិនក្នុងការធ្វើឱ្យធនធានមនុស្សនាពេលអនាគតរបស់កម្ពុជា កាន់តែមានប្រសិទ្ធភាព។

កំឡុងកិច្ចប្រជុំសម្រាប់វគ្គសិក្សាទី៩៣នេះផងដែរ អ្នកឧកញ៉ាបានថ្លែងពីគម្រោងរបស់លោក ក្នុងការបង្កើតសាខា Aii ថ្មីនៅពេលអនាគត ព្រមទាំងការបង្កើតសាកលវិទ្យាល័យដំបូងបង្អស់ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលនឹងមានទីតាំងនៅរាជធានីភ្នំពេញនេះឯង។ លោកក៏បានលើកឡើងពីសារៈសំខាន់របស់គ្រូបង្រៀន ដែលអាចជួយឱ្យសិស្សានុសិស្សរីកចម្រើន តែបើគ្រូពុំប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនិងក្ដីស្រឡាញ់ទេ នោះសិស្សប្រាកដជាទទួលផលអវិជ្ជមានផងដែរ។

គួរបញ្ជាក់ដែរថាកិច្ចប្រជុំតម្រង់ទិសសម្រាប់វគ្គសិក្សាថ្មី គឺជាកិច្ចប្រជុំដ៏សំខាន់មួយដែលប្រព្រឹត្តទៅនៅពេលដែលវគ្គសិក្សាថ្មីចាប់ផ្ដើម ហើយជាឱកាសដែលគ្រូបង្រៀន និងបុគ្គលិករបស់ Aii ជួបជុំគ្នាដើម្បីទទួលបានចំណេះដឹង និងការណែនាំសម្រាប់ការបង្រៀន និងកិច្ចការអប់រំនៅ Aii។

អត្ថបទទាក់ទង