ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ត្រូវបានទទួលស្គាល់ និងទទួលបានបណ្ណសរសើរដ៏មានកិត្តិយសជា «ភាគហ៊ុនរកប្រាក់ចំណេញច្រើនជាងគេ» និង «អភិបាលកិច្ចសាជីវកម្មល្អឆ្នើម» ប្រចាំឆ្នាំ២០២៥ ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ទទួលបានបណ្ណសរសើរ ដ៏មានកិត្តិយសពីផ្សារមូលបត្រកម្ពុជា ដែលនេះគឺជាការឆ្លុះបញ្ចាំងពី ឧត្តមភាពក្នុងការគ្រប់គ្រង ដែល ក្រុមហ៊ុនបានអនុវត្តជា អភិបាលកិច្ចសាជីវកម្មល្អឆ្នើម និងបង្ហាញពីតម្លាភាព ទំនួលខុសត្រូវ និងការគ្រប់គ្រងប្រកបដោយក្រមសីលធម៌ខ្ពស់។
មិនត្រឹមតែប៉ុណ្ណោះក៏បានបង្ហាញពីការ អនុវត្តន៍ល្អក្នុងការជួញដូរ ដែលបានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមាន ភាគហ៊ុនរកប្រាក់ចំណេញច្រើនជាងគេ សម្រាប់វិនិយោគិនផងដែរ។ ទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជា។
ការទទួលស្គាល់នេះបញ្ជាក់យ៉ាងច្បាស់អំពី ស្ថិរភាពហិរញ្ញវត្ថុ និង កេរ្តិ៍ឈ្មោះរឹងមាំ របស់ក្រុមហ៊ុន MJQE នៅក្នុងវិស័យអប់រំ និងទីផ្សារហិរញ្ញវត្ថុជាតិ៕

