Stand with Cambodia — Together for Our Future
អប់រំ Feb 19, 2026 | 08:53 AM

សៀវភៅបង្កើតអារម្មណ៍វិជ្ជមាន៖ ចំណងជើងសៀវភៅសម្រាប់កុមារ និងក្មេងវ័យជំទង់

សៀវភៅបង្កើតអារម្មណ៍វិជ្ជមាន៖ ចំណងជើងសៀវភៅសម្រាប់កុមារ និងក្មេងវ័យជំទង់

ការអាន គឺជាស្ពានទៅកាន់ការស្រមើស្រមៃ ចំណេះដឹង និងការចេះខ្វល់ខ្វាយពីអ្នកដ៏ទៃ ហើយការរើសសៀវភៅដែលត្រូវ មានឥទ្ធិពលយូរអង្វែងលើក្មេង និងមនុស្សវ័យជំទង់។ រឿងបែប Classic ដូចជា Charlotte’s Web ឬ The Little Prince បង្រៀនមេរៀនអំពីមិត្តភាព អំពើល្អ និងភាពក្លាហាន។ សៀវភៅទំនើប ដូចជាWonder ឬ The Last Kids on Earth ធ្វើឱ្យអ្នកអានវ័យក្មេងរបស់ពួកយើងជក់ចិត្តជាមួយតួអង្គ និងឧបសគ្គសម័យទំនើប ដែលធ្វើឱ្យអ្នកអានចង់អានហើយអានទៀត។
រឿងសម្រាប់មនុស្សទើបពេញវ័យក៏មានតម្លៃពិសេសដែរ សម្រាប់អ្នកអានវ័យជំទង់ ដោយជួយឱ្យពួកគេត្រួសត្រាយផ្លូវសម្រាប់ការលូតលាស់ ទំនាក់ទំនង និងអត្តសញ្ញាណ។ រឿងដូចជា Anne of Green Gables ឬ The Hunger Games ធ្វើឱ្យមានការគិតបែបស៊ីជម្រៅ ភាពធន់នឹងឧបសគ្គ និងការរង្វាយតម្លៃ ពីខ្លួនឯង ដូច្នេះរឿងអម្បាលម៉ានផ្ដល់ទាំងការកម្សាន្ត និងមេរៀនជីវិត។ មាតាបិតា អាចលើកទឹកចិត្តការអាន តាមរយៈការជជែកពីរឿង, ពិភាក្សាពីមេរៀន ដោយនឹងប្រែក្លាយសៀវភៅមួយក្បាល ទៅជាបទពិសោធន៍រួមសម្រាប់គ្រួសារ។
នៅឯមជ្ឍមណ្ឌលភាសា អេ អាយ អាយ ពួកយើងលើកទឹកចិត្តការអាន ដើម្បីការអភិវឌ្ឍភាសា និងអត្តចរិត។ តាមរយៈ ការណែនាំសៀវភៅអានច្រើន និងការលើកទឹកចិត្ត ក្នុងការជជែក ពួកយើងជួយក្មេង និងសិស្សវ័យជំទង់ឱ្យស្គាល់ពាក្យច្រើន, យល់ដឹងពីចំណេះផ្សេងៗ និងភ្ជាប់ខ្លួនជាមួយសាច់រឿង ដែលធ្វើឱ្យមានការស្រលាញ់ លើការអានពេញមួយជីវិត។