Stand with Cambodia — Together for Our Future
មេរៀនសង្គម Jun 01, 2026 | 13:02 PM

វិធីសាស្ត្រ ចាំពាក្យអង់គ្លេស តាមរយៈការទន្ទេញ ក្នុងរយៈពេល ដែលឃ្លាតៗគ្នា

វិធីសាស្ត្រ ចាំពាក្យអង់គ្លេស តាមរយៈការទន្ទេញ ក្នុងរយៈពេល ដែលឃ្លាតៗគ្នា

សិស្សកម្ពុជា ជាច្រើនមានទម្លាប់រៀនពាក្យ តាមរយៈការទន្ទេញយកតែម្ដង ព្រោះពួកគេ អាចទន្ទេញផ្ទាល់មាត់ ឬកត់ពាក្យទាំងនោះដដែលៗ ហើយគិតថាខ្លួននឹងចងចាំ ប៉ុន្តែបែរជាភ្លេចអស់នៅថ្ងៃបន្ទាប់ទៅវិញ។

ចិត្តវិទូជនជាតិអាល្លឺម៉ង់ ដ៏ល្បីល្បាញ លោក Hermann Ebbinghaus បានលើកពីទ្រឹស្ដី នៃការភ្លេច ពោលយើងភ្លេចព័ត៌មានថ្មីភ្លាមៗ បន្ទាប់ពីការដឹងពីព័ត៌មានទាំងឡាយនោះ ហើយក៏ភ្លេច បន្តិចម្ដងៗ ទៀត នៅពេលក្រោយមក។ 
ហេតុនេះហើយ ទើបលោកចិត្តវិទូ បានផ្ដាំទុកដល់អ្នកសិក្សា ឱ្យទន្ទេញពាក្យ តាមរយៈពេលច្បាស់លាស់។ ពោល សិស្សត្រូវទន្ទេញ ដោយមានគម្លាតរយៈពេល ជាទៀងទាត់ ហេតុដូច្នេះមុនពេលដែលសិស្ស រៀបនឹងភ្លេចពាក្យថ្មីមួយ គេក៏អាចយកពាក្យ ដែលប្រុងនឹងភ្លេចនោះ មកទន្ទេញម្ដងទៀត ធ្វើឱ្យវាស្ថិត នៅក្នុងការចងចាំ រយៈពេលយូរ។

កម្មវិធីទូរស័ព្ទដូចជា Anki, Quizlet និង Duolingo សុទ្ធតែអនុវត្តទម្រង់ផ្សេងៗគ្នានៃវិធីសាស្ត្រមួយនេះ។ Anki អាចឱ្យសិស្ស បង្កើតកាត ដែលមានពាក្យពេចន៍ ត្រូវទន្ទេញ ឱ្យចាំនៅក្នុងនោះ។ ហើយពាក្យទាំងនោះ គឺជាពាក្យ ដែលសិស្សជួបនៅក្នុងសៀវភៅសិក្សា សម្ភាសន៍ការងារ ឬក្នុងមេរៀនភាសាអង់គ្លេស។ Quizlet ល្អសម្រាប់សិស្ស ដែលត្រូវការពាក្យស្រាប់ៗ ដើម្បីយកមកទន្ទេញ។ Duolingo ធ្វើឱ្យការទន្ទេញពាក្យ របស់សិស្ស ទៅជាមេរៀន ដែលលាយឡំនឹងការកម្សាន្ត៕

ជាចុងក្រោយ ការទន្ទេញពាក្យ ដែលឃ្លាត រយៈពេល ធ្វើឱ្យការចងចាំរបស់សិស្ស ប្រសើរជាងមុន ហើយនេះ គឺជាវិធីសាស្ត្រ ដែលត្រូវបានគាំទ្រ ដោយការស្រាវជ្រាវ អស់រយៈពេលជាច្រើនទស្សវត្ស។ ទន្ទឹមគ្នានេះ សិស្សអាចប្រើប្រាស់បច្ចេកវិទ្យា ដែលធ្វើឱ្យការទន្ទេញពាក្យកាន់តែទំនើប និងងាយស្រួល៕