Stand with Cambodia — Together for Our Future
អប់រំ Feb 05, 2026 | 08:36 AM

បោះជំហានទៅកាន់បទពិសោធន៍រៀនសូត្រពិតៗជាមួយ Augmented Reality (AR) និងVirtual Reality (VR)

បោះជំហានទៅកាន់បទពិសោធន៍រៀនសូត្រពិតៗជាមួយ Augmented Reality (AR) និងVirtual Reality (VR)

បច្ចេកវិទ្យា ផ្លាស់ប្ដូររបៀបដែលសិស្សរៀន ហើយAugmented Reality (AR) និង Virtual Reality (VR) កំពុងត្រួសត្រាយផ្លូវសម្រាប់ការរៀនសូត្រសម័យថ្មី។ ឧបករណ៍ទាំងនេះ ប្រែក្លាយមេរៀន ក្នុងសៀវភៅ ឱ្យក្លាយជាជីវិតពិត ដែលអនុញ្ញតឱ្យសិស្សស្វែងយល់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដឹងពីទ្រឹស្ដីវិទ្យាសាស្ត្រ និងស្វែងយល់ភាសា ដោយហាក់ដូចជាប៉ះផ្ទាល់គំនិតទាំងនោះ ហើយមេរៀនទាំងនោះមានជីវិត របស់វា។
មាតាបិតា និងគ្រូបង្រៀនអាចទាញយកAR និង VRនេះ មកប្រើ ដើម្បីបង្រៀនកូនៗនៅផ្ទះ ឬនៅសាលា។ Appសាមញ្ញ និងPlatformមួយចំនួន អាចឱ្យសិស្សប្រាស្រ័យទាក់ទងផ្ទាល់ជាមួយមាតិកា និងធ្វើឱ្យគំនិតដែលគ្មានរូបរាង ប្រែជាមានរូបរាង និងគួរឱ្យចាប់អារម្មណ៍។ ការបង្កើតវគ្គDemo និងការចែករំលែកវីដេអូអំពីរបៀបធ្វើអ្វីមួយ ធ្វើឱ្យសិស្សកាន់តែចង់ចេះចង់ដឹង និងស្រលាញ់ការសិក្សា។