ព្រឹត្តិការណ៍នៃការបំផ្លាញរូបបដិមាទេវហិណ្ឌូ នៅតំបន់ច្រកទ្វារតំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក និងបានឈានទៅដល់ការបង្កើតឱ្យមាន ប្រតិកម្មអន្តរជាតិ ជាពិសេសពីសំណាក់ប្រទេសឥណ្ឌា ដែលជាប្រភពដើមនៃសាសនាហិណ្ឌូ។
១. ការកសាង
បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានថ្កោលទោសចំពោះទង្វើបំផ្លាញយ៉ាង គឃ្លើនរបស់យោធាថៃទៅលើបដិមាទេវហិណ្ឌូនៅតំបន់អានសេះ ក្នុងទឹកដីកម្ពុជាមក ថៃក៏បានចេញលិខិតបំភ្លឺថា រូបសំណាកព្រះវិស្ណុ មិនមែនជាបូជនីយដ្ឋានសាសនាទេ តែជាការសង់តាំងលម្អ។ ហើយកាលពីលើកមុន ក៏បានចោទថា រូបនេះជារូបAI ទៅវិញ តែត្រូវបាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ច្រានចោល និងបំភ្លឺថា តាមពិតទៅរូបសំណាកវិស្ណុជារូបពិត សង់ពិត លើដីខ្មែរស្ថិតនៅតំបន់អានសេះ ហើយបដិមានេះ មានអាយុ ១១ឆ្នាំហើយ ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០១៤ ហើយក៏ត្រូវបានយោធាថៃ កម្ទេចចោលកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥។
២. គោលបំណងនៃការកសាង
ការបង្កើតរូបបដិមាទេវហិណ្ឌូនៅតំបន់ជាយដែននេះ មានគោលបំណងសំខាន់ៗចំនួន ៣៖
ទង្វើនៃកងទ័ពថៃដែលបានប្រើអេស្កាវ៉ាទ័រផ្ដួលរូបព្រះវិស្ណុ ឱ្យដួលផ្ទប់នឹងដី បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់អារម្មណ៍អ្នកកាន់សាសនាហិណ្ឌូ៖
បណ្ដាញសង្គម៖ មានការរិះគន់យ៉ាងខ្លាំងទៅលើកងទ័ពថៃថា ទោះបីជាមានជម្លោះព្រំដែន ក៏មិនគួរប្រើប្រាស់វិធីសាស្ត្របំផ្លាញរូបបដិមាសាសនាដូច្នោះដែរ៕