Stand with Cambodia — Together for Our Future
ព័ត៌មានជាតិ Dec 24, 2025 | 11:58 AM

ប្រជាពលរដ្ឋនិងកូនសិស្សរត់ប្រសាច ក្រោយT-50របស់ថៃ ទម្លាក់ចំនួន៤គ្រាប់ នៅក្បែរភ្នំសំពៅ ខេត្តបាត់ដំបង

image

នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសំឡេងផ្ទុះយ៉ាងខ្លាំងអមដោយផ្សែងខ្មៅងងឹត បានគ្របដណ្តប់លើផ្ទៃមេឃនៅតំបន់ភ្នំសំពៅ បន្ទាប់ពីគ្រាប់បែកត្រូវបានទម្លាក់ចំគោលដៅក្បែរតំបន់សហគមន៍ បណ្តាលឱ្យប្រជាពលរដ្ឋ និងកូនសិស្សរត់ប្រសាចរត់រកកន្លែងដែលមានសុវត្ថិភាព។ការវាយប្រហារដែលគ្មានការព្រមានទុកជាមុននេះ បានធ្វើឱ្យកក្រើកដល់ផ្ទះសម្បែង និងសាលារៀនដែលស្ថិតនៅក្បែរនោះយ៉ាងខ្លាំង។

 បើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ៕