Stand with Cambodia — Together for Our Future
មេរៀនសង្គម Dec 25, 2025 | 10:24 AM

ជនស៊ីវិលកម្ពុជាស្លាប់កើនដល់​៣១នាក់ ដោយទង្វើឈ្លានពានរបស់ថៃ

ជនស៊ីវិលកម្ពុជាស្លាប់កើនដល់​៣១នាក់ ដោយទង្វើឈ្លានពានរបស់ថៃ

ទង្វើឈ្លានពានយ៉ាងកំរោលរបស់យោធាថៃ ធ្វើមកលើកម្ពុជា បានធ្វើឱ្យជនស៊ីវិលកម្ពុជាស្លូតត្រង់មានការកើនឡើងដល់៣១នាក់ហើយ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ។ 

នៅក្នុងសន្និសីទកាសែតនាព្រឹកនេះ អ្នកនាំពាក្យក្រសួងការពារជាតិបានរៀបរាប់យ៉ាងលម្អិតពីស្ថានការណ៍ ដែលយោធាថៃនៅតែបន្តឈ្លានពានក្នុងទឹកដីកម្ពុជា នៅ យោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥៖
-ម៉ោង ៨: ៤១នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១នាក់។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទី ការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត៕ 

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថាសកម្មភាពរបស់យោធាថៃក្នុងការវាយប្រហារលើទីតាំងស៊ីវិលរបស់
កម្ពុជា គឺបានធ្វើឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាកើនដល់៣១នាក់ហើយបានបាត់បងជីវិត (ក្នុងនោះមានទារក១នាក់) និងអ្នករបួសកើនដល់៨៧នាក់ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥៕