បរិវត្តកម្មអប់រំឌីជីថល ត្រូវបានជំរុញតាមរយៈការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធឧបករណ៍ឌីជីថល និងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ព្រមទាំងសិស្សានុសិស្សនៅតាមសាលារៀន។ ការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងសាលារៀន មិនមែនត្រឹមតែជាការបំពាក់ឧបករណ៍បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងប្រព័ន្ធអេកូឡូស៊ីអប់រំមួយដែលបង្កើនប្រសិទ្ធភាពដល់ការរៀន និងបង្រៀនឱ្យកាន់តែមានភាពសកម្ម ទំនើប និងសម្បូរបែប ទាំងនៅក្នុងថ្នាក់ និងសកម្មភាពក្រៅថ្នាក់។
ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យក "មនុស្ស" និង "បច្ចេកវិទ្យាឌីជីថល" ជាអាទិភាពគន្លឹះ រួមជាមួយនឹងការអនុវត្តស្របតាម "គោលនយោបាយអប់រំឌីជីថល" របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលដៅបណ្តុះបណ្តាលមូលធនមនុស្សឱ្យមានបំណិន និងសមត្ថភាពឌីជីថល នាយកដ្ឋានបរិវត្តកម្មអប់រំឌីជីថលបាន និងកំពុងអនុវត្តសកម្មភាពសំខាន់ៗរួមមាន៖
សកម្មភាពទាំងនេះជាការអនុវត្តស្របតាមចក្ខុវិស័យកំណែទម្រង់ការអប់រំឌីជីថល ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលដៅប្រែក្លាយយុវជនកម្ពុជាឱ្យទៅជា "ពលរដ្ឋឌីជីថល" ដែលមានសមត្ថភាពពេញលេញសម្រាប់ទីផ្សារការងារសកល ដើម្បីត្រៀមខ្លួនសម្រាប់យុគសម័យថ្មី ជាសសរស្តម្ភជួយទ្រទ្រង់សេដ្ឋកិច្ច-សង្គមឌីជីថលកម្ពុជា ឱ្យរីកចម្រើនប្រកបដោយចីរភាព៕