សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗថា កម្ពុជាបានសម្រេចចូលរួមជា សមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) សម្រាប់អាណត្តិ ៣ឆ្នាំ តាមការអញ្ជើញរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដោយមិនតម្រូវឱ្យបង់ថវិកាឡើយ។
ចំណុចសំខាន់ៗនៃការពន្យល់របស់សម្តេចនាយករដ្ឋមន្ត្រី៖
ការបកស្រាយរឿងថវិកា៖ កម្ពុជាចូលរួមក្នុងឋានៈជាសមាជិកស្ថាបនិកអាណត្តិខ្លី (៣ឆ្នាំ) មិនតម្រូវឲ្យបង់ប្រាក់ទេ។ ចំណែកឯកាតព្វកិច្ចបង់ថវិកា ១ពាន់លានដុល្លារ គឺសម្រាប់តែសមាជិក អចិន្ត្រៃយ៍ តែប៉ុណ្ណោះ។
គោលបំណង៖ ដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រសន្តិភាពសកល និងការចូលរួមដោះស្រាយជម្លោះផ្សេងៗ (ដូចជាជម្លោះនៅមជ្ឈិមបូព៌ាជាដើម)។
ស្មារតីសន្តិភាព៖ ការសម្រេចចិត្តនេះ គឺស្របតាមគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ ដូចជាការបញ្ជូនកងកម្លាំងមួកខៀវទៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិកន្លងមក។
គួររំឭកថា ការសម្រេចចិត្តចូលរួមនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី និងមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកអាម៉េរិក កាលពីថ្ងៃទី២៦ ខែមករា ម្សិលមិញនេះ។