ថ្មីៗនេះ មានលេចចេញនូវព័ត៌មានដែលថា Angelina Jolie គ្រោងនឹងចាកចេញពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាតើជាការពិតដែរទេ? ព័ត៌មានដែលថា Angelina Jolie គ្រោងនឹងចាកចេញពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជា គឺជាព័ត៌មានដែលមានមូលដ្ឋានពិត យោងតាមសម្តីផ្ទាល់របស់លោកស្រី និងរបាយការណ៍សារព័ត៌មានអន្តរជាតិធំៗនាពេលថ្មីៗនេះ។ លោកស្រី Angelina Jolie បានប្រាប់សារព័ត៌មាន The Hollywood Reporter និង WSJ Magazine ថា លោកស្រីគ្រោងនឹងចាកចេញពីទីក្រុង Los Angeles នៅពេលដែលកូនៗរបស់លោកស្រីទាំងអស់មានអាយុគ្រប់ ១៨ ឆ្នាំ (ជាពិសេសកូនភ្លោះ Knox និង Vivienne ដែលនឹងគ្រប់អាយុនៅពាក់កណ្តាលឆ្នាំ ២០២៦)។ លោកស្រីបានបញ្ជាក់ថា "ខ្ញុំនឹងចំណាយពេលច្រើននៅប្រទេសកម្ពុជា"។
ចំពោះមូលហេតុដែលលោកស្រីចង់ចាកចេញគឺដើម្បីស្វែងរកភាពឯកជន និងភាពស្ងប់ស្ងាត់ ដែលលោកស្រីពិបាកនឹងទទួលបាននៅក្នុងហូលីវូដ។ លោកស្រីចាត់ទុកកម្ពុជាថាជា "ផ្ទះក្នុងបេះដូង" ឬ "ផ្ទះទីពីរ" របស់លោកស្រី ដោយសារវាជាទឹកដីកំណើតរបស់ Maddox (កូនប្រុសច្បង) និងជាកន្លែងដែលផ្លាស់ប្តូរជីវិតរបស់លោកស្រី ណាមួយលោកស្រីមានសញ្ជាតិខ្មែរស្រាប់ផង ។
របាយការណ៍ថ្មីៗក្នុងឆ្នាំ២០២៦នេះក៏បានបង្ហាញថា លោកស្រីបានដាក់លក់ផ្ទះដ៏ប្រណីតរបស់ខ្លួននៅ Los Angeles ក្នុងតម្លៃប្រហែល ២៥ លានដុល្លារ ដើម្បីត្រៀមខ្លួនសម្រាប់ជីវិតថ្មីដែលត្រូវបែងចែកពេលវេលារស់នៅចំពោះ កម្ពុជាផងនិង អឺរ៉ុបផង និងទីក្រុង New York ៕