Stand with Cambodia — Together for Our Future
បច្ចេកវិទ្យា Feb 03, 2026 | 15:16 PM

បញ្ញាសិប្បនិម្មិត (AI) និងសិស្ស៖ វិធីសាស្ត្រក្នុងការប្រើបច្ចេកវិទ្យា ដើម្បីពង្រឹង និងមិនមែនជំនួសការរៀនសូត្រ

បញ្ញាសិប្បនិម្មិត (AI) និងសិស្ស៖ វិធីសាស្ត្រក្នុងការប្រើបច្ចេកវិទ្យា ដើម្បីពង្រឹង និងមិនមែនជំនួសការរៀនសូត្រ

បញ្ញាសិប្បនិម្មិត (AI) កំពុងតែក្លាយជាផ្នែកមួយ នៃជីវិតប្រចាំថ្ងៃ របស់ពួកយើង ហើយកូនៗរបស់ពួកយើងកំពុងតែប្រើប្រាស់ឧបករណ៍AI កាន់តែ ច្រើនឡើងៗ។ តាមរយៈឧបករណ៍ AIនានាដូចជា កម្មវិធីទូរស័ព្ទ សម្រាប់ការអប់រំ និងជំនួយការ ធ្វើកិច្ចការងារផ្ទះ AI ពង្រឹងការរៀនសូត្រ តាមរយៈការផ្ដល់មតិយោបល់ ដែលបត់បែនតាមចរិតសិស្ស និងបទពិសោធន៍រៀនសូត្រ ដ៏ស៊ីសង្វាក់គ្នា។ បើទោះបែបនេះក្ដី វាក៏សំខាន់ដែរ ដែលសិស្សត្រូវមានចំណេះដឹងមូលដ្ឋានគ្រឹះអំពីAI តាមរយៈការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យា ជាជាងការពឹងលើAIទាំងស្រុង។
ស្របគ្នានេះដែរ មាតាបិតាអាចគាំទ្រ កូនៗតាមរយៈការប្រើប្រាស់AIបែប សប្បាយៗ និងដោយពុំឱ្យមានផលប៉ះពាល់ សម្រាប់ពង្រឹងជំនាញដូចជា ការដោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងការគិតបែបស៊ីជម្រៅ។ ការអនុវត្តបែបសាមញ្ញ ដូចជាការឱ្យកូនៗ ពន្យល់ចម្លើយ ដែលបង្កើតឡើងដោយAI ការឱ្យពួកគាត់ ពិនិត្យថាព័ត៌មាន ពីAIត្រឹមត្រូវដែរឬទេ និងការច្របាច់បញ្ចូលគ្នា រវាងចំណេះដឹងបង្កើតដោយAI និងចម្លើយផ្ទាល់ខ្លួន អាចជួយកែប្រែការប្រើប្រាស់បច្ចេកវិទ្យា ពីការលួចចម្លងពីAIទាំងស្រុង មកជាដៃគូរៀនសូត្រវិញ។
ក្រៅពីនេះ បើពួកយើងមើលឆ្ពោះទៅមុខ ជំនាញAI នឹងមានសារៈសំខាន់ សម្រាប់អាជីព និងការអប់រំនាពេលអនាគត។