Stand with Cambodia — Together for Our Future
អប់រំ May 27, 2026 | 15:03 PM

ការស្រាវជ្រាវបង្ហាញ ការនិយាយភាសាបានច្បាស់ ប្រសើរជាងការបញ្ចេញសំឡេងដូចជនជាតិដើម

ការស្រាវជ្រាវបង្ហាញ ការនិយាយភាសាបានច្បាស់ ប្រសើរជាងការបញ្ចេញសំឡេងដូចជនជាតិដើម

ជារៀងរាល់ថ្ងៃ សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា តែងតែរៀបពាក្យពេចន៍ នៅក្នុងខួរក្បាលរបស់ពួកគេ រួចក៏សម្រេចចិត្តមិននិយាយវាចេញមកវិញ។ នេះ មិនមែនមកពីពួកគេមិនចេះពាក្យទាំងនោះ ឬមកពីខុសវេយ្យាករណ៍ទេ ប៉ុន្តែ គឺមកពីពួកគេខ្លាចការបញ្ចេញសំឡេងរបស់ខ្លួន មិនដូចជនជាតិដើម។
នេះជាការបារម្ភជ្រុល ហើយវាបានធ្វើឱ្យសិស្សានុសិស្សបាត់បង់ឱកាសជាច្រើន។

តែការពិតនៅត្រង់ថា អ្នកជំនាញភាសាបាននិយាយរាប់ទសវត្សរ៍មកហើយ ហើយត្រូវបានបញ្ជាក់បន្ថែមដោយការសិក្សាដ៏សំខាន់មួយក្នុងឆ្នាំ ២០២៥ នៅក្នុងទិនានុប្បវត្តិ ការសិក្សា អំពីភាសាទីពីរ៖ ការបញ្ចេញសំឡេង ដូចជនជាតិដើម មានន័យថា គេស្តាប់អ្នកយល់នោះទេ។ ការបញ្ចេញសំឡេងដូចជនជាតិដើម និងការនិយាយឱ្យគេស្តាប់យល់ គឺជារឿងពីរខុសគ្នា។ អ្នកដែលនិយាយភាសាអង់គ្លេសចេញសំឡេងបែបខ្មែរ តែអាចនិយាយបានយ៉ាងច្បាស់ល្អ ប្រសើរជាងអ្នកមានសំឡេងដូចជនជាតិដើម តែនិយាយមិនច្បាស់ ឬរៀបពាក្យពេចន៍មិនត្រូវ។

ពិភពលោកក៏បានផ្លាស់ប្តូរដែរ។ ក្នុងចំណោមមនុស្សប្រហែល ១.៥ ប៊ីលាននាក់ដែលនិយាយភាសាអង់គ្លេសសព្វថ្ងៃ មានតែប្រហែល ៣៨០ លាននាក់ប៉ុណ្ណោះជាជនជាតិដើម។ នេះមានន័យថា ការសន្ទនាភាសាអង់គ្លេសភាគច្រើននៅលើពិភពលោក មិនថាក្នុងការប្រជុំអាជីវកម្ម ការឆ្លងព្រំដែន ឬការជជែកគ្នាតាម Zoom គឺកើតឡើងរវាងមនុស្សពីរនាក់ដែលបញ្ចេញសំឡេង ខុសគ្នា។ គ្មាននរណាម្នាក់និយាយសំឡេងដូចក្នុងកុនហូលីវូដទេ សំខាន់គឺពួកគេធ្វើការងារបានសម្រេចដូចគ្នា។

តើអ្វីទៅដែលកំណត់ថាគេស្តាប់អ្នកយល់ពិតប្រាកដ? ការស្រាវជ្រាវបានបង្ហាញពីចំណុច ៣ គឺ៖ ការចេះប្រើពាក្យគន្លឹះគ្រប់គ្រាន់ដើម្បីបង្ហាញគំនិតរបស់អ្នក, ការសង្កត់សំឡេង ត្រង់ចំណុចសំខាន់, ការនិយាយមួយៗ, និងការរៀបចំគំនិតឱ្យបានច្បាស់លាស់ដើម្បីឱ្យអ្នកស្តាប់អាចយល់បាន ទោះបីមានការបញ្ចេញសំឡេងបែបខ្មែរក៏ដោយ។ នេះហើយ ដែលយើងហៅថា ការទំនាក់ទំនង ប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត៕