Stand with Cambodia — Together for Our Future
បច្ចេកវិទ្យា May 08, 2026 | 13:34 PM

បច្ចេកវិទ្យា កុំព្យូទ័រ ខ្វាន់ទឹម​អាចធ្វើការទស្សន៍ទាយគ្រោះធម្មជាតិ ប្រកបដោយភាពច្បាស់លាស់ហើយ

បច្ចេកវិទ្យា កុំព្យូទ័រ ខ្វាន់ទឹម​អាចធ្វើការទស្សន៍ទាយគ្រោះធម្មជាតិ ប្រកបដោយភាពច្បាស់លាស់ហើយ

ក្នុងឆ្នាំ ២០២៦ នេះ ការយកកុំព្យូទ័រ​ ខ្វាន់ទឹម (បច្ចេកវិទ្យាកុំព្យូទ័រដែលមានល្បឿនលឿនបំផុត) មកប្រើក្នុងវិទ្យាសាស្ត្របរិស្ថាន លែងជារឿងដែលគេស្រមើស្រមៃទៀតហើយ។ ប្រព័ន្ធថាមពល ខ្វាន់ទឹមទាំងនេះ កំពុងត្រូវបានប្រើដើម្បីបង្កើតគំរូនៃការប្រែប្រួលបរិយាកាស ដែលអាចមានភាពស្មុគ្រស្មាញ បើប្រើបច្ចេកវិទ្យាមុនៗ។ ខ្វាន់ទឹម អាចធ្វើការទស្សន៍ទាយ ប្រកបដោយភាពច្បាស់លាស់ដែលមិនធ្លាប់មានពីមុនមក។ វាអនុញ្ញាតឱ្យទីក្រុងនានាអាចទស្សន៍ទាយរឿងគ្រោះទឹកជំនន់រហ័ស ឬរលកកម្តៅបានមុនពេលកើតឡើងរាប់សប្តាហ៍ ដែលជួយឱ្យអ្នករៀបចំក្រុងអាចត្រៀមលក្ខណៈទប់ទល់បានយ៉ាងល្អ។

ក្រៅពីការទស្សន៍ទាយ បច្ចេកវិទ្យា ខ្វាន់ទឹម ក៏កំពុងជួយរៀបចំប្រព័ន្ធបណ្តាញអគ្គិសនីជាតិឱ្យមានតុល្យភាពក្នុងពេលជាក់ស្តែងផងដែរ។ ដោយសារថាមពលកកើតឡើងវិញ (ដូចជាខ្យល់ និងពន្លឺព្រះអាទិត្យ) មានការប្រែប្រួលមិនទៀងទាត់ ប្រព័ន្ធវៃឆ្លាតរបស់ ខ្វាន់ទឹម នឹងជួយគ្រប់គ្រងការចែកចាយឱ្យស្របតាមតម្រូវការជាក់ស្តែង។ នេះជួយកាត់បន្ថយការខ្ជះខ្ជាយថាមពលបានរហូតដល់ ៣០% ដែលធ្វើឱ្យការប្រើប្រាស់ថាមពលស្អាត ១០០% សម្រាប់ទីក្រុងធំៗក្លាយជាការ ពិត។

និន្នាការថ្មីៗក្នុងវិស័យនេះរួមមាន៖

  • ការទស្សន៍ទាយអាកាសធាតុច្បាស់ៗតាមតំបន់៖ ប្រើកុំព្យូទ័រ ខ្វាន់ទឹម ដើម្បីដឹងមុនពីអាកាសធាតុនៅក្នុងតំបន់តូចៗនីមួយៗបានយ៉ាងច្បាស់។
  • ការរៀបចំប្រព័ន្ធភ្លើងវៃឆ្លាត៖ ការគ្រប់គ្រងការចែកចាយអគ្គិសនីពីប្រភពថាមពលបៃតងឱ្យមានតុល្យភាព និងមិនខ្ជះខ្ជាយ។
  • ការឈានទៅរកការលុបបំបាត់កាបូន៖ ការផ្លាស់ប្តូរពីការ "ប៉ះប៉ូវកាបូន" ឬ “Carbon Offsetting” មកជាការប្រើបច្ចេកវិទ្យា ខ្វាន់ទឹម ដើម្បី "លុបបំបាត់កាបូន" ចេញតែម្តង។