ព័ត៌មានជាតិ Feb 11, 2023 | 20:18 PM

MJQE រៀបចំសិក្ខាសាលា ស្តីពីការស្វែងយល់អំពីវិស័យមូលបត្រនៅកម្ពុជា និងការត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ធិ

image

សិក្ខាសាលាដែលរៀបចំធ្វើនៅសាលាអន្តរទ្វីបអាមេរិកាំងសាខាទួលគោកនេះ​ ​មានការចូលរួមពីអ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិ​ ​នៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​ឯកឧត្តម​ ​ហុង​ សុ​ហួរ​ ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា​ ​លោកស្រី​ ​គឹម​ ​សុផានីតា​ ​ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ​ ​នៃផ្សារមូលបត្រកម្ពុជា​ ​និងលោក​ ​សួង​ ​ចន្ថា​ ​នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​​បន្ទាប់ពីការធ្វើសុន្ទរកថា​ ​និងការធ្វើបទបង្ហាញរបស់ភាគីពាក់ព័ន្ធ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​មានប្រសាសន៍ថា​ ​M​JQ​E​ ​បានចាប់ផ្ដើមពីចំណុចតូចមួយ​ ​តែពេលនេះគឺបានបោះជំហានទៅមុខយ៉ាងឆាប់រហ័ស​ ​ហើយនៅថ្ងៃខាងមុខក្រុមហ៊ុន​ ​M​JQ​E​ ​កាន់តែរីកចម្រើន​ ​ដូច្នេះការវិនិយោគជាមួយក្រុមហ៊ុននៅពេលដែលចូលក្នុងទីផ្សារមូលបត្រ​ ​គឺមិនខាតនោះទេព្រោះថាចំណុចចាប់ផ្ដើមនៃការចូលទីផ្សារមូលបត្ររបស់ក្រុមហ៊ុន​ ​គឺជាឱកាសល្អសម្រាប់អ្នកអាណាព្យាបាលសិស្ស​ ​និងអ្នកវិនិយោគក្នុងការទិញភាគហ៊ុនពីក្រុមហ៊ុន​ ​M​JQ​Eដោយផ្ទាល់​ ​លោកបន្ថែមថា​ ​ប្រទេសដែលមិនមានវិនិយោគលើ​វិ​័​ទីផ្សារភាគហ៊ុននេះគឺមិនងាយលូតលាស់ទេ​ ​ព្រោះទីផ្សារភាគហ៊ុនធ្វើ​ឱ្យ​ចរន្តសេដ្ឋកិច្ចមានលំនឹង​ ​ធ្វើ​ឱ្យ​អ្វីៗក្នុងប្រទេសមួយត្រូវគេទទួលស្គាល់​ ​និងធ្វើ​ឱ្យ​ប្រទេសមួយទទួលបានទំនុកចិត្ត​ ​អ្នកឧកញ៉ាសង្ឃឹមថា​ ​ការដាក់ក្រុមហ៊ុន​ ​M​JQ​E​ ​ដែលជាក្រុមហ៊ុនវិនិយោគផ្នែកអប់រំដំបូងគេនៅកម្ពុជាចូលទៅក្នុងទីផ្សារមូលបត្រនេះ​ ​នឹងក្លាយជាក្រុមហ៊ុន​ម្រូ​ដល់ក្រុមហ៊ុនជាមានលំដាប់ថ្នាក់ទាប​ ​និងមធ្យម​(S​ME​) ​ដើរតាមផ្លូវដែលក្រុមហ៊ុន​ ​M​JQ​E​ ​បានធ្វើ​ ​និងសំណូមពរដល់ក្រុមហ៊ុនដទៃ​ឱ្យ​រៀបចំខ្លួនដើម្បីត្រៀមចូលទីផ្សារភាគហ៊ុនដូច​ ​M​JQ​E​ ​ផងដែរ​​អ្នកឧកញ៉ា​ គួ​​ ​ម៉េងលី​ ​រំពឹងថា​ ​តម្លៃនៃM​JQ​E​ ​នឹងកើតឡើងដល់​ ​​ ​លាន​ដុល្លា​សហរដ្ឋអាមេរិក​ ​នៅពេលខាងមុខហើយការរំពឹងនេះគឺជាហាក់នៅក្នុងតម្លៃទាបបំផុត​ ​ខណៈដែលក្រុមហ៊ុននៅប្រទេសផ្សេងពេលឡើងទីផ្សារមូលបត្រគឺមានតម្លៃខ្ពស់ជាងនេះឆ្ងាយ

អ្នកឧកញ៉ាក៏បានបង្ហាញពីគម្រោងពង្រីកសាខាសាលាដែលស្ថិតក្រោមក្រុមហ៊ុន​ ​M​JQ​E​ ឱ្យ​មាននៅគ្រប់រាជធានី​ ​ខេត្ត​ ​ដើម្បី​ឱ្យវិ​័​អប់រំដែលចេញពីក្រុមហ៊ុនបានត្រូវបានគេស្គាល់ទូលំទូលាយ​ ​ហើយមិនត្រឹមតែពង្រីកតែសាលាចំណេះដឹងទូទៅ​ ​និងសាលាភាសានោះទេ​ ​គឺនឹងបង្កើតជាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗជាច្រើនទៀតប្រកបដោយគុណភាព

អ្នកឧកញ៉ា​ គួ​​ ​ម៉េងលី​ ​បញ្ជាក់ថា​ ​មានសាលាមួយចំនួនតម្លៃថ្លៃសិក្សាខ្ពស់ជាងសាលាដែលស្ថិតក្រោមក្រុមហ៊ុន​ ​M​JQ​E​ ​ប៉ុន្តែគុណភាពមិនអាចប្រៀបជាមួយ​ ​សាលាដែលស្ថិតក្រោមក្រុមហ៊ុន​ ​M​JQ​E​ ​បាននោះទេ​ ​ករណីនេះលោកអះអាងថា​ ​សាលាយកគុណភាពជាធំ​ ​ហើយចង់​ឱ្យ​ប្រជាពលរដ្ឋទទួលបានគុណភាពអប់រំល្អប្រសើរអាចប្រកួតប្រជែងជាមួយប្រព័ន្ធអប់រំនៅក្រៅប្រទេសបាន​​ក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​​.​​ ​បានដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង​ ​ទៅកាន់​និ​ករមូលបត្រកម្ពុជា​ ​ហើយកំពុងទទួលបានចំណាប់អា​ម្មណ៍ ​និងសំណើជាច្រើន​ ​សម្រាប់ការកក់ភាគហ៊ុនទុកជាមុនរហូតដល់ថ្ងៃទី​ ​​ ​ខែមីនា​ ​ឆ្នាំ​ ​ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ​ ​ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែ​ ​មេសា​ ​ឆ្នាំ​ ​ដោយតម្លៃក្នុងភាគហ៊ុនគឺ​ ​​.​ដុល្លារ​ (​ស្ថិតក្រោមការសម្រេចយល់ព្រមពី​ ​និយ័តករមូលបត្រកម្ពុជា​)​​ ​ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ​ ​ត្រូវរំពឹងថានឹងទទួលបានការអនុម័តជាផ្លូវការនៅពាក់កណ្តាលខែ​ ​មីនា​ ​ឆ្នាំ

នេះមិនមែនជាលើកទីទេដែលក្រុមហ៊ុនM​JQ​E​ ​រៀបចំសិក្ខាសាលាស្តីពី​ ​ការស្វែងយល់អំពី​វិ​​័​មូលបត្រនៅកម្ពុជា​ ​និងការត្រៀមខ្លួនវិនិយោគលើមូលបត្រកម្ម​ ​ព្រោះកន្លងមកគឺក្រុមហ៊ុនបានរៀបចំសិក្ខាសាលាដើម្បីប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកអាណាព្យាបាលសិស្ស​ ​បានយល់​ ​និងចូលរួមជាមួយ​វិ​័​មួយនេះ​ឱ្យ​បានផុសផុល

យ៉ាងនេះក្តីអ្នកឧកញ៉ាក៏ជំរុញផងដែរ​ ​ដល់និយ័តករទីផ្សារភាគហ៊ុនពន្លឿនកិច្ចការដើម្បី​ឱ្យ​ក្រុមហ៊ុនM​JQ​Eបានចូលក្នុងទីផ្សារមូលបត្រកាន់តែឆាប់ផងដែរ