Stand with Cambodia — Together for Our Future
​ទស្សនីយភាព Oct 01, 2025 | 16:03 PM

ភាពយន្តភាគកូរ៉េក្លាយជាអាវុធសម្ងាត់របស់​ Gen Z សម្រាប់រៀនភាសាអង់គ្លេស

ភាពយន្តភាគកូរ៉េក្លាយជាអាវុធសម្ងាត់របស់​ Gen Z  សម្រាប់រៀនភាសាអង់គ្លេស

ក្មេងជំនាន់ Gen Z កំពុងរៀនភាសាអង់គ្លេស និងបង្កើនភាពប៉ិនប្រសប់ផ្នែកអារម្មណ៍របស់ពួកគេតាមរយៈការទស្សនាភាពយន្តភាគកូរ៉េ(K-Dramas) ជាប់ៗគ្នា ដែលមានអក្សររត់ជាភាសាអង់គ្លេស (Subtitles)។ វាមិនត្រឹមតែជាការអានតាមអក្សរនោះទេ តែភាពយន្តទាំងនេះកំពុងបង្រៀនអ្នកទស្សនាក្មេងៗដឹងពីរបៀបបង្ហាញ ស្នេហា កំហឹង ការសោកស្តាយ និងក្តីស្រមៃប្រាថ្នា ជាភាសាអង់គ្លេស ដែលប្រើប្រាស់ក្នុងជីវិតពិត។​ ហើយអ្វីដែលល្អបំផុតនោះគឺ ពួកគេមិនទាន់ដឹងខ្លួនថាពួកគេកំពុងរៀននោះទេ។
នេះគឺជារបៀបដែលភាពយន្តភាគកូរ៉េថ្មីៗនេះ កំពុងប្រែក្លាយការចំណាយពេលមើលកញ្ចក់ទូរទស្សន៍ទៅជាការហ្វឹកហាត់សម្តែងអារម្មណ៍៖

  • ក្នុងរឿង My Youth តួសម្តែងកាលពីកុមារភាពដែលក្លាយជាអ្នកលក់ផ្កា ហើយបានជួបស្នេហាដំបូងរបស់គាត់ឡើងវិញ។ ក្នុងសាច់រឿងដែលនិយាយអំពីការសោកស្តាយ និង ការកែប្រែខ្លួន។ ការសន្ទនាក្នុងរឿងនេះមានលក្ខណៈពិតៗ ពោរពេញដោយមនោសញ្ចេតនា និងល្អឥតខ្ចោះសម្រាប់រៀនពីរបៀបនិយាយចេញនូវអារម្មណ៍ពិតក្នុងចិត្ត។
  • រឿង Bon Appétit, Your Majesty បង្ហាញពីចុងភៅសម័យទំនើបម្នាក់ដែលឆ្លងភពទៅក្នុងរាជវាំងសម័យបុរាណ ដែលស្រដៀងនឹងរឿង Crash Landing on You ដែលបូកបញ្ចូលជាមួយ MasterChef ។ ភាពខុសគ្នារវាងវប្បធម៌បានបង្កើននូវពេលវេលាគួរឱ្យអស់សំណើច(និងភាសាសម្បូរបែប) ដែលជួយអ្នកទស្សនាឱ្យរៀនយល់គ្រប់យ៉ាងចាប់ពីការនិយាយបែបផ្លូវការ រហូតដល់ពាក្យក្នុងផ្ទះបាយ។ 
  • បន្ទាប់មកមានរឿង Tempest ដែលជាភាពយន្តបែបនយោបាយ ដែលគ្រប់ពាក្យសម្តីសុទ្ធតែជាអាវុធ។ ការទស្សនាអ្នកការទូត និងចារបុរសនិយាយបំភាន់ការពិត បង្រៀនអ្នកនូវអ្វីដែលសៀវភៅវេយ្យករណ៍មិនអាចបង្រៀនបាន ដូចជា របៀបបញ្ចុះបញ្ចូល របៀបនិយាយប្រកបដោយល្បិចកល ឬគ្រាន់តែនិយាយបែបគ្រោះថ្នាក់ជាភាសាអង់គ្លេស។
  • ហើយចុងក្រោយរឿង Confidence Queen បង្ហាញពីក្រុមអ្នកបោកប្រាស់ដែលនិយាយលឿន ហើយកុហក វាយឬកពារ និងប្រើល្បិចកល ដើម្បីបោកបញ្ឆោតយ៉ាងងាយស្រួល។ ចង់រៀននិយាយបែបឌឺដង និយាយបញ្ចុះបញ្ចូល និយាយបែបឆ្លាតវៃតាមកាលៈទេសៈជាភាសាអង់គ្លេស មែនទេ? រឿងនេះគឺជាថ្នាក់ពិសេសមួយ។

ហេតុអ្វីបានជាវាមានប្រសិទ្ធភាព?
ភាពយន្តភាគកូរ៉េផ្តល់បរិបទផ្លូវអារម្មណ៍។ អ្នកទស្សនាភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយតួអង្គ អាចមើលឈុតដដែលៗ សិក្សាលើចំណងជើងរឿង ហើយបានបង្កើនភាពប៉ិនប្រសប់ក្នុងការប្រើ ប្រាស់ភាសាដោយមិនដឹងខ្លួន។ វាជាបទពិសោធន៍ដែលធ្វើឱ្យទាក់ទាញ ធ្វើឱ្យអ្នកជក់ចិត្ត យ៉ាងពិត ប្រាកដ ។ មិនមែនត្រឹមតែរៀនភាសាប៉ុណ្ណោះទេ តែថែមទាំងរៀនពីរបៀបប្រើប្រាស់វាទៀត។ 
ដូច្នេះប្រសិនបើមាននរណាម្នាក់ប្រាប់អ្នកថា ការមើលភាពយន្តភាគកូរ៉េគឺគ្រាន់តែជាការខ្ជះខ្ជាយ ពេលវេលា សូមញញឹម ហើយឆ្លើយតបទៅវិញជាភាសាអង់គ្លេសដ៏ល្អឥតខ្ចោះ៕