Stand with Cambodia — Together for Our Future
អប់រំ Feb 11, 2026 | 09:58 AM

សកម្មភាព សប្បាយៗនៅផ្ទះ៖ ពិសោធន៍វិទ្យាសាស្ត្រ​ ដ៏ងាយស្រួល សម្រាប់ក្មេងដែលពូកែឆ្ងល់

សកម្មភាព សប្បាយៗនៅផ្ទះ៖ ពិសោធន៍វិទ្យាសាស្ត្រ​ ដ៏ងាយស្រួល សម្រាប់ក្មេងដែលពូកែឆ្ងល់

ការរៀនពីវិទ្យាសាស្ត្រ មិនចាំបាច់តែនៅថ្នាក់រៀន ដោយកូនៗអាចស្វែងយល់ពីគំនិតវិទ្យាសាស្ត្របាននៅផ្ទះ។ មានពិសោធន៍វិទ្យាសាស្ត្ររាប់រយ ដោយប្រើប្រាស់ឧបករណ៍ប្រចាំថ្ងៃ ដើម្បីបង្រៀនរូបវិទ្យា គីមីវិទ្យា និងជីវៈវិទ្យា បែបសប្បាយៗ។ ពិសោធន៍ សាមញ្ញៗ ដូចជាការបង្កើតភ្នំភ្លើង ជាមួយមេនំប៉័ង និងការសង្កតមើលរុក្ខជាតិលូតលាស់​ អាចបង្កើតការចង់ចេះចង់ដឹង ដល់សិស្សគ្រប់វ័យ។
មាតាបិតា អាចលើកទឹកចិត្តសកម្មភាពទាំងនេះ តាមរយៈការបង្កើតChallenge ប្រចាំសប្ដាហ៍ ឬការចែករំលែកលើបណ្ដាញសង្គម អំពីការធ្វើពិសោធន៍ ដែលធ្វើឱ្យការរៀនសូត្ររបស់កូនៗ កាន់តែសប្បូរបែប និងសប្បាយរីករាយ។ នេះក៏ជាឱកាស កូនៗអាចសង្កេត ប៉ាន់ស្មាន និងថតសម្គាល់លទ្ធផល ដែលមានសារៈសំខាន់ លើចំណេះដឹងវិទ្យាសាស្ត្រ របស់ពួកគេ។
នៅឯមជ្ឍមណ្ឌលភាសា អេ អាយ អាយ ពួកយើងលាយបញ្ចូលការអនុវត្តភាសា ជាមួយការពិសោធន៍នេះ។ កូនៗអាចពិពណ៌នាជាភាសាអង់គ្លេស ឬចិន សរសេររបាយការណ៍ និងធ្វើបទបង្ហាញរបកគំហើញទៅកាន់មិត្តភក្ដិ។ វិធីសាស្ត្រនេះ មិនត្រឹមតែបង្កើតចំណេះដឹងវិទ្យាសាស្ត្រ បុន្តែក៏ពង្រឹងជំនាញភាសា ភាពច្នៃប្រឌិត និងទំនុកចិត្ត ដែលប្រែក្លាយការធ្វើពិសោធន៍នៅផ្ទះ ឱ្យក្លាយជាឱកាសរៀនសូត្រដ៏មានន័យផងដែរ។