Stand with Cambodia — Together for Our Future
សុខភាព Sep 25, 2025 | 09:25 AM

ទឹកដោះកន្លាត : អាហារសុខភាពដ៏អស្ចារ្យដែលអ្នកនឹកស្មានមិនដល់

ទឹកដោះកន្លាត : អាហារសុខភាពដ៏អស្ចារ្យដែលអ្នកនឹកស្មានមិនដល់

ធ្លាប់តែឮទឹកដោះគោអាល់ម៉ុននិងទឹកដោះគោស្រូវអ៊ូត ឥឡូវនេះមានទឹកដោះកន្លាតដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលវាជាអាហារដ៏អស្ចារ្យថ្មីមួយទៀតហើយ។ ស្តាប់ទៅវាហាក់ដូចជាចម្លែក ហើយអ្នករាល់គ្នាគិតថាវាមិនអាចទៅរួចនោះទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទឹកដោះដែលផលិតដោយកន្លាតប្រភេទ Diploptera punctata​ មានថាមពលច្រើនជាងទឹកដោះគោធម្មតាដល់ទៅបីដង ហើយសម្បូរទៅដោយប្រូតេអ៊ីន អាស៊ីតអាមីណូ និងខ្លាញ់ល្អដែលមានប្រយោជន៍។ 

អ្វីដែលធ្វើឱ្យទឹកដោះកន្លាតមានលក្ខណៈពិសេសនោះគឺប្រូតេអ៊ីនគ្រីស្តាល់របស់វា ដែលផ្តល់ថាមពលបញ្ចេញយឺតៗសមស្របបំផុតសម្រាប់អាហារូបត្ថម្ភដែលត្រូវការឲ្យនៅគង់វង្សបានយូរ។ នៅពេលដែលពិភពលោកកំពុងស្វែងរកប្រភពអាហារដែលប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពនិងមិនប៉ះពាល់ដល់បរិស្ថាន ផលិតផលដែលធ្វើពីសត្វល្អិតដូចជាទឹកដោះកន្លាតកំពុងទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកស្រលាញ់សុខភាព និងអ្នកការពារបរិស្ថាន ។ 

តើទឹកដោះគោកន្លាតអាចក្លាយទៅជាអាហារដ៏សំខាន់ក្នុងរបបអាហារនាពេលអនាគតដែរឬទេ? ជាមួយសារធាតុចិញ្ចឹមខ្ពស់ និងផលប៉ះពាល់តិចលើបរិស្ថានគឺវាអាចទៅរួច។ ចង់ដឹងទេ ? មិនមែនមានតែម្នាក់ឯងនោះទេ ការស្វែងរកតាម Google សម្រាប់ទឹកដោះកន្លាតបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ 

ស្វែងយល់បន្ថែមអំពីវិធីដែលទឹកដោះកន្លាតដ៏ចម្លែកនេះកំពុងផ្លាស់ប្តូរពិភពអាហារសុខភាព និងមូលហេតុដែលវាអាចនឹងមាននៅក្នុងទឹកក្រឡុករបស់អ្នកនៅពេលក្រោយ៕​