មូលនិធិ ម៉េងលី ជេ. គួច ក្រោមការសហការឧបត្ថម្ភដោយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចំការដូង សាខាចាក់អង្រែ និងសាខាចោមចៅ នឹងរៀបចំកម្មវិធីចែកអំណោយសប្បុរសធម៌ក្រោមប្រធានបទ៖ «កង់នៃក្ដីសង្ឃឹម» រួមមានកង់ និងសម្ភារៈសិក្សាដល់ កុមារខ្វះខាតនៅសាលាមិត្តភាពកម្ពុជា-វៀតណាម ដែលគ្រោងនឹងប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
ដើម្បីរួមចំណែកលើកកម្ពស់ការអប់រំ និងបង្កើនឱកាស សម្រាប់កុមារទាំងអស់នោះ សូមសប្បុរសជនមេត្តាចូលរួមគាំទ្រ តាមរយៈការបរិច្ចាគតាមសេចក្តីជ្រះថ្លាដូចជាកង់ សម្ភារៈសិក្សា ថវិកា ឬសម្ភារៈចាំបាច់ផ្សេងៗ។😊
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតេឡេក្រាម មូលនិធិ ម៉េងលី ជេ. គួច ០៩៥ ៨៨៨ ០៨៤។
