Stand with Cambodia — Together for Our Future
អាជីវកម្ម Jan 06, 2023 | 14:26 PM

CDC អនុម័តគម្រោង​បង្កើត​រោងចក្រផលិតកាបូប ៣កន្លែង នៅខេត្តកំពង់ស្ពឺ

CDC អនុម័តគម្រោង​បង្កើត​រោងចក្រផលិតកាបូប ៣កន្លែង នៅខេត្តកំពង់ស្ពឺ

ក្នុង​នោះ​ ​រួម​មាន​ ​ក្រុមហ៊ុន​ ​WIND​AR​A​ ​INTERNATIONAL​ ​CO​., ​L​T​D​»​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​ស្ពាយ​ពីក្រោយ​ ​កាបូប​ដំណេក​ ​តង់​ ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​និង​ក​ម្រា​ល​ក្រាល​ដេក​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​ C ​ភូមិ​ល្វា​ ​ឃុំ​អង្គ​ពពេល​ ​ស្រុក​គង​ពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​៤​លាន​ដុល្លារ​អាមេរិក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​២​.​៧​១​៤​កន្លែង​។​

​ក្រុមហ៊ុន​ ​«​Y​U​E​ ​WING​ C​H​E​ON​G​ ​MANUFACTORY​ ​CO​., ​L​T​D​»​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ម្កាក់​ ​ឃុំ​ស្នំ​ក្រពើ​ ​ស្រុក​គង​ពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​៤​លាន​ដុល្លារ​អាមេរិក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​៧​៣​៨​កន្លែង​។​

​ក្រុមហ៊ុន​ ​«​X​IN​ ​SHUN​ J​I​E​ (​CAM​BO​D​I​A​) ​LEATHER​ ​CO​., ​L​T​D​»​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ​និង​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ​ ​ឃុំ​ជង្រុក​ ​ស្រុក​គង​ពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​២​លាន​ដុល្លារ​អាមេរិក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​១​.​១​៣​៣​កន្លែង​៕​
​