ជាថ្មីម្តងទៀត មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានប្រកាសផ្តល់អាហារូបករណ៍៤០% ចំពោះសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំងដែលចុះឈ្មោះរៀនដំបូងនៅ AiiLC ខណៈវគ្គសិក្សាថ្មីនឹងចូលរៀននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ AiiLC អាហាររូបករណ៍នេះនឹងផ្តល់ជូនសម្រាប់២វគ្គសិក្សាជាប់គ្នា ដែលផ្តល់ជូនសម្រាប់តែថ្លៃសិក្សាតែប៉ុណ្ណោះ។ ការផ្តល់ជូនអាហារូបករណ៍នេះ គឺសម្រាប់សិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងឡាយណាដែលមិនធ្លាប់ចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រឹះស្ថានបណ្តុះបណ្តាលភាសាអង់គ្លេសតាមបែបអាមេរិកខាងជើង។ ដោយសារតែឈរលើមូលដ្ឋាននៃគុណភាព វិន័យ និងសេវាកម្មរបស់ខ្លួន រហូតមកដល់ពេលនេះ គ្រឹះស្ថានបណ្តុះបណ្តាលភាសាបរទេសមួយនេះ វិវឌ្ឍខ្លួនក្លាយជាគ្រឹះស្ថានដ៏មានប្រជាប្រិយបំផុតចំពោះបណ្តាអ្នកសិក្សាភាសាអង់គ្លេស ក្នុងយុគសម័យសាកលភាវូបនីយកម្មនេះ៕