អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ មជ្ឈមណ្ឌលភាសាបរទេស អេ អាយ អាយ (Aii Language Center)បានបន្តស្ថិតនៅលំដាប់ឈានមុខមួយ ក្នុងការផ្តល់ការអប់រំភាសាដែលមានគុណភាព និងស្តង់ដាអន្តរជាតិ ទៅកាន់សិស្សជនជាតិខ្មែរ និងសិស្សអន្តរជាតិជាច្រើន។

លោក សយ វឌ្ឍនា អ្នករៀបចំផែនការជាន់ខ្ពស់ បានឱ្យដឹងថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាសាលាភាសាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ជូននូវគុណភាពអប់រំ ផ្នែកភាសារួមបញ្ចូលគ្នារវាងស្តង់ដាជាតិ និងអន្តរជាតិ ដោយផ្អែកលើកម្មវិធីសិក្សានៅសតវត្សរ៍ទី២១។ មជ្ឈមណ្ឌល Aii ផ្តល់នូវកម្មវិធីភាសាអង់គ្លេស និងភាសាចិនយ៉ាងទូលំទូលាយដើម្បីបំពេញតម្រូវការខុសៗគ្នារបស់សិស្សគ្រប់វ័យ និងគ្រប់កម្រិតចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់មនុស្សពេញវ័យ និងចាប់ពីថ្នាក់កម្រិតដំបូងរហូតដល់ទៅថា្នក់ត្រៀមប្រឡងថលហ្វល (TOEFL)។ លោក សយ វឌ្ឍនា បន្តថា សម្រាប់ផ្នែកភាសាអង់គ្លេស យើងមាន កម្មវិធីសិក្សា Pre-Kid កុមារអាយុចាប់ពី២ ទៅ៥ឆ្នាំ កម្មវិធី-Kid កុមារអាយុចាប់ពី៦ទៅ១២ឆ្នាំ កម្មវិធីភាសាអង់គ្លេសទូទៅ កុមារអាយុ១២ឆ្នាំឡើងទៅ កម្មវិធីសិក្សាកម្រិតឌីប្លូម សិស្សអាយុ ១៧ ឆ្នាំ ផ្នែកភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម និងកម្មវិធីសិក្សាភាសាចិន ផ្តល់ជូននូវវគ្គសិក្សាភាសាចិន (Mandarin Chinese) ចាប់ពីថ្នាក់ដំបូង រហូតដល់ថ្នាក់កម្រិតខ្ពស់។

លោក សយ វឌ្ឍនា បានបញ្ជាក់បន្ថែមថា «គ្រូបង្រៀនជាជនជាតិដើមរបស់យើងមកពីបណ្តាប្រទេសផ្សេងៗគ្នាដូចជាអង់គ្លេស កាណាដា អាមេរិក និងអូស្ត្រាលី»។ ម្យ៉ាងវិញទៀត យើងមានគ្រូមួយចំនួនដែលនិយាយភាសាអង់គ្លេសជាភាសាទី២ ដែលពួកគាត់មកពីប្រទេសហ្វីលីពីន នីហ្សេរីយ៉ា និងឥណ្ឌាផងដែរ។ លើសពីនេះ យើងក៏មានគ្រូជនជាតិខ្មែរ ដែលមានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ លោកគ្រូ អ្នកគ្រូ ដែលប្រកបដោយសមត្ថភាពខ្ពស់ និងមានបទពិសោធក្នុងការបង្រៀនជាច្រើនឆ្នាំ ទាំងនេះដែលជាឆ្អឹងខ្នង និងបេះដូងនៃសាលារបស់យើង។
សូមជម្រាបជូនថា ថ្នាក់រៀន និងបរិវេណសាលាត្រូវបានរចនាឡើងប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់សិស្សនុសិស្សគ្រប់ៗរូប។ ក្នុងគោលបំណងផ្តល់នូវបរិយាកាសរីករាយ និងបើកចំហរជាមួយនឹងទីកន្លែងធំទូលាយដែលអាចឱ្យសិស្សសិក្សារៀនសូត្រ និងផ្លាស់ប្តូរយោបល់តាមវិធីជាច្រើន។ មិនតែប៉ុណ្ណោះ ថ្នាក់រៀន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានពន្លឺគ្រប់គ្រាន់ បំពាក់ដោយគ្រឿងសង្ហារឹម និងបរិកា្ខរស្តង់ដាទំនើប ហើយត្រូវបានសម្អាត និងថែរក្សាយ៉ាងល្អត្រឹមត្រូវ។

Aii Language Center ផ្តល់ជូននូវកម្មវិធីបណ្ដុះបណ្ដាលភាសាអង់គ្លេស និងភាសាចិន និងវគ្គត្រៀម TOEFL ដើម្បីបំពេញតម្រូវការផ្សេងៗរបស់អ្នកសិក្សាគ្រប់វ័យ។
សម្រាប់ការចុះឈ្មោះចូលរៀនវគ្គសិក្សាថ្មីនាពេលនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ(Aii)មានផ្តល់ជូនអាហារូករណ៍ដល់សិស្សរហូតដល់៤០ភាគរយ៕

ព័ត៌មានលំអិតសូមចូលទៅកាន់៖