បច្ចេកវិទ្យា Oct 17, 2025 | 08:48 AM

មិនត្រឹមតែជាកន្លែងបន្ថយឬបង្កើនសំឡេងនោះទេ វាមានមុខងារសម្ងាត់៦យ៉ាងផ្សេងទៀត ដែលអ្នកខ្លះមិនទាន់ដឹង

image

ប៊ូតុងបន្ថយឬបង្កើនសំឡេងលើទូរស័ព្ទមិនត្រឹមតែប្រើសម្រាប់បន្ថែម ឬបន្ថយសំឡេងប៉ុណ្ណោះទេ។ ជាក់ស្តែង វានៅមានមុខងារសម្ងាត់ជាច្រើនទៀត ដែលអ្នកមួយចំនួនទៀតមិនទាន់បានដឹង  ប៉ុន្តែវាអាចជួយឱ្យការប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នកមានប្រសិទ្ធភាព និងងាយស្រួលជាងមុន។ ខាងក្រោមនេះគឺជាមុខងារទាំង៦ ដែលអ្នកគួរដឹង ៖

១ . បិទសំឡេងភ្លាមៗ 
នៅក្នុងស្ថានភាពដូចជាការប្រជុំ ការងារ ឬពេលកំពុងនិយាយជាមួយអតិថិជន ការទទួលសំឡេងឬវីដេអូអាចធ្វើឱ្យការងារខូចខាត។ ដំណោះស្រាយឆាប់រហ័សគឺសង្កត់ប៊ូតុងបន្ថយសំឡេងម្តង សំឡេងទាំងអស់នឹងត្រូវបិទភ្លាមៗ រួមទាំងសំឡេងរោទិ៍ ការហៅចូល និងការជូនដំណឹងផ្សេងៗ ដោយធ្វើឱ្យការងាររបស់អ្នកបន្តទៅដោយរលូន។

២ . បិទអំពូលភ្លើង (Flashlight)
ពេលនៅកន្លែងងងឹត ឬពេលយប់ អំពូលភ្លើងលើទូរស័ព្ទគឺមានប្រយោជន៍ណាស់។ ជាធម្មតា ដើម្បីបិទវា អ្នកត្រូវបើកអេក្រង់ ឆែកទៅកាន់ផ្ទាំងការកំណត់ ឬផ្ទាំងគ្រប់គ្រង ដែលចំណាយពេល។ ឥឡូវនេះ អ្នកអាចសង្កត់ប៊ូតុងបន្ថយសំឡេងពីរដង អំពូលភ្លើងនឹងបិទភ្លាមៗ ដោយមិនចាំបាច់បើកទូរស័ព្ទឡើយ។ វាស្រួល និងឆាប់រហ័សណាស់។

៣ . កែសម្រួលកម្រិតសំឡេង
ជាធម្មតា ដើម្បីកែសម្រួលសំឡេង អ្នកត្រូវចូលទៅក្នុងការកំណត់ទូរស័ព្ទ ដែលចំណាយពេល និងស្មុគស្មាញ។ ប៉ុន្តែជាមួយប៊ូតុងសំឡេង អ្នកអាចសង្កត់និងកែសម្រួលដោយផ្ទាល់ ដោយមិនចាំបាច់បើកការកំណត់ទេ។ វាជាវិធីសាមញ្ញ និងឆាប់ជាងគេ។

៤ . ថតរូបអេក្រង់បានលឿន (Quick Screenshot)
ពេលអ្នកចង់ថតរូបអេក្រង់ ឬរក្សាទុកព្រឹត្តិការណ៍ណាមួយលើទូរស័ព្ទ ការបើកកាមេរ៉ា និងចុចថតអាចធ្វើឱ្យអ្នកខកខានពេលសំខាន់។ ដំណោះស្រាយងាយស្រួលគឺប្រើមុខងារថតអេក្រង់។ ត្រឹមតែសង្កត់ប៊ូតុងសំឡេងមួយ ឬទាំងពីរ អ្នកអាចថតអេក្រង់បានភ្លាមៗ ដោយមិនចាំបាច់បើកកាមេរ៉ា។ វាអាចថតជាបន្តបន្ទាប់ ហើយអាចប្រើបានសូម្បីតែពេលទូរស័ព្ទចាក់សោ។

៥ . ថតអេក្រង់យ៉ាងងាយស្រួល (Standard Screenshot) .
បើអ្នកចង់ថតអេក្រង់ដើម្បីរក្សាទុកព័ត៌មានសំខាន់ៗ តាមធម្មតា អ្នកត្រូវបើករូបក្នុងទូរសព្ទ័សិន មុននឹងចែករំលែក។ ឥឡូវនេះ អ្នកអាចសង្កត់ប៊ូតុងបិទទូរស័ព្ទ និងប៊ូតុងបន្ថយសំឡេងជាមួយគ្នា ដើម្បីថតអេក្រង់ភ្លាមៗ ដោយមិនបារម្ភពីការជូនដំណឹង។ វាជួយសន្សំពេល និងធ្វើឱ្យការថតអេក្រង់កាន់តែងាយស្រួល។

៦ .បិទ/បើកទំព័រអានយ៉ាងងាយស្រួល (Page Turning)
សម្រាប់អ្នកចូលចិត្តអានសៀវភៅ ឬនិទានលើទូរស័ព្ទ ការចុចលើអេក្រង់ដើម្បីបិទ/បើកទំព័រអាចធ្វើឱ្យយឺត។ ឥឡូវនេះ អ្នកអាចប្រើប៊ូតុងសំឡេងដើម្បីបិទ ឬបើកទំព័របានយ៉ាងស្រួល។ ត្រឹមតែចុចប៊ូតុងបន្ថែម ឬបន្ថយសំឡេង ទំព័រនឹងប្ដូរដោយស្វ័យប្រវត្តិ ធ្វើឱ្យការអានរបស់អ្នករលូន និងងាយស្រួលជាងមុន៕ 

ប្រភព៖ phunutoday.vn