នារីជនជាតិចិនអាយុ ២០ឆ្នាំម្នាក់ ដែលមានឈ្មោះថា Hua បានខូចក្រលៀនធ្ងន់ធ្ងរ ដោយសារតែការលាបពណ៍សក់ជារៀងរាល់ខែ ដើម្បីត្រាប់តាមតារាល្បីម្នាក់ដែលនាងចូលចិត្ត។
ដោយសារតែនាងបានទៅហាងកែសម្ផស្សជាញឹកញាប់ដើម្បីលាបថ្នាំសក់ មិនយូរប៉ុន្មាន Hua ក៏បានចាប់ផ្តើមចេញរោគសញ្ញាមួយចំនួនដូចជា មានចំណុចក្រហមនៅលើជើង ឈឺពោះ និងមិនស្រួលក្នុងសន្លាក់។ រហូតនាងបានទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិឆ្ឆ័យ ។ គ្រូពេទ្យបានបញ្ជាក់ថា ជាតិពុលដ៏គ្រោះថ្នាក់នៅក្នុងថ្នាំលាបសក់ បានចូលទៅក្នុងខ្លួនរបស់នាង ដែលនាំឱ្យក្រលៀនរបស់នាងមានការចុះខ្សោយ ។
គ្រូពេទ្យក៏បានព្រមានផងដែរថា ថ្នាំលាប់សក់មានផ្ទុកជាតិពុល ដែលអាចបណ្តាលឱ្យខ្សោយក្រលៀនឬតម្រងនោម និងខ្សោយផ្លូវដង្ហើម។ វាក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកផងដែរ ដោយសារតែថ្នាំលាបសក់ទាំងនោះ មានផ្ទុកជាតិ សំណ ( (Lead) និងបារ៉ត (Mercury) ដែលមានផលប៉ះពាល់អាក្រក់ទៅដល់សុខភាព៕
ប្រភព៖ indiatimes.com