Stand with Cambodia — Together for Our Future
សុខភាពទូទៅ May 25, 2022 | 10:06 AM

​លោក​ ​ម៉ម​ ​ប៊ុន​ហេង​ ​បន្ត​អំពាវនាវ​ឱ្យ​ការពារ​ខ្លួន​ ​ទោះ​ជំងឺ​អុត​ស្វា​មិនទាន់​មាន​វត្តមាន​នៅ​កម្ពុជា

​លោក​ ​ម៉ម​ ​ប៊ុន​ហេង​ ​បន្ត​អំពាវនាវ​ឱ្យ​ការពារ​ខ្លួន​ ​ទោះ​ជំងឺ​អុត​ស្វា​មិនទាន់​មាន​វត្តមាន​នៅ​កម្ពុជា

រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ​ ​បានលើកយកសេចក្ដីរាយការណ៍ដែលអង្គការសុខភាពពិភពលោកទទួលបាននាពេលថ្មីនេះ​ ​មកបង្ហាញថា​ ​ការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វា​ ​​ ​Monkeypox​ ​ដោយបានបញ្ជាក់កាលពីថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​លើបុគ្គលម្នាក់នៅចក្រភពអង់គ្លេស​ ​ដែលបានធ្វើដំណើរមកពីប្រទេសនី​ហ្សេ​រីយ៉ា​ ​ដែលមានកន្លែងជំងឺនេះ​ ​បានកើតមានបែបអង់​ដេ​មី​ (​Endemic​ ​area​)​

ករណីជំងឺអុតស្វានេះ​ ​ត្រូវបានរកឃើញជាបន្តបន្ទាប់​ ​នៅបណ្តាប្រទេសប្រមាណជា​ ​ប្រទេស​ ​នៅលើសកលលោក​ ​ដែលមិនមែនជាប្រទេសអង់​ដេ​មី​ ​នៃជំងឺនេះ​ ​ដោយគិតត្រឹមថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​ករណីជំងឺអុតស្វា​ ​ដែលបានរាយការណ៍​ ​ជូនអង្គការសុខភាពពិភពលោក​ ​មានចំនួនសរុប​ ​នាក់​ ​មានអ្នកសង្ស័យសរុបចំនួន​ ​នាក់​ ​ដែលកំពុងធ្វើការអង្កេតបញ្ជាក់​ ​និងមិនទាន់មានករណីស្លាប់នៅឡើយ​ ​គួរកត់សម្គាល់ថា​ ​នៅតំបន់ប៉ាស៊ីហ្វិកខាងលិច​ ​មានការរាយការណ៍ពីករណីជំងឺអុតស្វានេះ​ ​ចំនួន​ ​ករណីហើយ

គិតត្រឹមថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​កម្ពុជាមិនទាន់មានករណីជំងឺអុតស្វាបែបនេះនៅឡើយទេ​ ​តែទោះជាយ៉ាងណាក៏ដោយ​ ​ក្រសួងសុខាភិបាល​ ​សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់​ ​ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច​ ​ដោយបុគ្គល​ ​គ្រួសារនិងសហគមន៍យើង​ ​ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការ​ ​បង្ការការចម្លងជំងឺផ្ទាល់ខ្លួន​ ​និងទៅអ្នកដែលអាចកើតមានឡើងជាយថាហេតុ

បើតាមលោកស្រី​ ​​ ​វណ្ណឌី​ ​បានបញ្ជាក់ថា​ ​រហូតមកដល់ពេលនេះ​ ​មិនទាន់មានករណីសង្ស័យ​ ​ករណីវិជ្ជមានជំងឺអុតស្វានេះ​ ​នៅកម្ពុជានៅឡើយទេ​ ​ទោះបីជាជំងឺស្វាមិនទាន់មានករណីនៅក្នុងប្រទេសក៏ដោយ​ ​ប៉ុន្តែលោកស្រីអំពាវនាវដល់ពលរដ្ឋដែលរស់នៅក្នុងប្រទេស​ ​ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច​ ​ពោលគឺទាំងបុគ្គល​ ​គ្រួសារ​ ​និងសហគមន៍ត្រូវតែបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន

លោកស្រី​ ​ក៏បានស្នើដល់គ្រប់មន្ទីរពេទ្យ​ ​និងមណ្ឌលសុខភាពត្រូវតាមដាន​ ​និងរាយការណ៍ករណីសង្ស័យណាមួយ​ ​ដែលកើតមានឡើងដើម្បីបន្តការស៊ើបអង្កេត​ ​ដ្បិតការពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា​ ​ពិតជាមានសារៈសំខាន់ជាទីបំផុត

ជុំវិញបញ្ហានេះ​ ​លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ដែលមានឯកទេសផ្នែកសុខភាពសាធារណៈ​ ​បានមានប្រសាសន៍ថា​ ​«ជំងឺនេះ​ ​គឺឆ្លងពីសត្វទៅមនុស្ស​ ​និងឆ្លងពីមនុស្សទៅមនុស្ស​ ​តាមរយៈក្អក​ ​តាមរយៈទឹករងៃ​ ​តាមបំពង់ខ្យល់​ ​តាមភ្នែក​ ​ច្រមុះ​ ​មាត់​ ​និងតាម​យៈ​កោសិកាស្ដើងដែលងាយជ្រាបចូល»

លោកសង្កត់ធ្ងន់ថា​ ​បើនិយាយជារួម​ ​ជំងឺអុតស្វានេះ​ ​គឺស្រដៀងនឹងជំងឺអុតស្វាយដែរ​ ​តែមានសភាពស្រាលជាងជំងឺអុតស្វាយ​ ​ប៉ុន្តែបើមិនថែទាំសុខភាព​ឱ្យ​បានហ្មត់ចត់ទេ​ ​វាក៏អាចបណ្តាល​ឱ្យ​មានគ្រោះថ្នាក់ដល់ជីវិតដែរ

បើតាមលោក​ ​ម៉ម​ ​ប៊ុនហេង​ ​បានអះអាងថា​ ​មិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយចូលមកកម្ពុជានោះទេ​ ​គ្រាន់តែមានការប្រុងប្រយ័ត្ន​ ​និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជាក្នុងករណីសង្ស័យណាមួយ

ជាមួយនឹងគ្នានេះ​ ​ក្រសួងសុខាភិបាល​ ​ប្តេជ្ញាពង្រឹងតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា​ ​បើទោះជាមិនទាន់មានការរាតត្បាតជំងឺនៅក្នុងប្រទេសឡើយក្តី​ ​ដើម្បីអាច​​​រកករណីសង្ស័យ​ ​ករណីឆ្លងលឿន​ ​ដែលអាចចាត់វិធានការសុខាភិបាលបានទាន់ពេលវេលា​ ​ចៀសវាងការឆ្លងក្នុងគ្រួសារ​ ​និងសហគមន៍