Stand with Cambodia — Together for Our Future
បទយកការណ៍ Feb 23, 2022 | 17:30 PM

​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​ផលវិបាក​រក​ប្រាក់​ ​ខណៈ​ប្រេងសាំង​កាន់តែ​ឡើងថ្លៃ​

​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​ផលវិបាក​រក​ប្រាក់​ ​ខណៈ​ប្រេងសាំង​កាន់តែ​ឡើងថ្លៃ​

​អង្គុយ​លើ​ម៉ូតូ​អែប​ចិញ្ជើ​ម​ផ្លូវ​មុខ​ផ្សារ​ធំ​ថ្មី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​កំពុង​រង់ចាំ​ភ្លៀ​វ​ជិះ​ម៉ូតូ​ ​ស្ថិត​ក្នុង​វ័យ​៦​៧​ឆ្នាំ​ ​បាន​ប្រាប់​សារ​ព័ត៌មាន​យើង​ទាំង​ទឹកមុខ​មិនសូវ​ស្រស់​ដូច្នេះ​ថា​ ​ក្នុងនាម​ជា​អ្នក​រត់​ម៉ូតូឌុប​ពិតមែន​ ​តែ​មិន​ហ៊ាន​ជិះ​ម៉ូតូ​ក្រវែល​ទៅ​ក្រវែល​មករ​ក​ម៉ូយ​ដូចមុន​នោះ​ទេ​ ​ព្រោះតែ​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្លាំងពេក​។​

​ស្ថិត​ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន​ ​បុរស​ចំណាស់​ ​កែវ​ យ៉ុ​ន​ ​បាន​បន្ត​ប្រាប់​T​h​e​ ​Inter​co​n ​Rooster​ ​ថា​៖​ ​«​ពិបាក​រក​ប្រាក់​ណាស់​ ​ព្រោះ​កូ​វី​ដ​-​១​៩​ ​ឆ្លង​កាន់តែ​កើន​ឡើង​រាល់ថ្ងៃ​ផង​ ​ម្យ៉ាង​ប្រេងសាំង​ក៏​ឡើងថ្លៃ​ទៀត​ ​អ៊ីចឹង​ពូ​អង្គុយតែ​មួយ​កន្លែង​រង់ចាំ​អ្នក​ជិះ​មករ​ក​យើង​តែប៉ុណ្ណោះ​»​។​

​ក្នុង​អាជីព​ជា​អ្នក​រត់​ម៉ូតូឌុប​អស់​រយៈពេល​ជិត​៣​០​ឆ្នាំ​ ​តាំងពី​ឆ្នាំ​១​៩​៩​៧​ ​អ្នកជំនាញ​រត់​ម៉ូតូឌុប​ជិត​៣​០​ឆ្នាំនេះ​បាន​រៀបរាប់​ថា​ ​«​កាលពីមុន​ពេល​ដែល​សម្បូរ​ភ្ញៀវ​អាច​​​រក​បាន​ពី​៥​ ​ទៅ​៦​ម៉ឺន​រៀល​ ​តែ​ឥឡូវនេះ​ខ្ញុំ​រក​មិនសូវ​បានទេ​ ​មិនសូវ​មាន​ភ្ញៀវ​ជិះ​ ​រាល់ថ្ងៃ​ជួនកាល​បាន​២​ ​ទៅ​៣​ម៉ឺន​ ​មិនចង់រួច​ថ្លៃ​ម្ហូប​ផង​ហ្នឹង​ ​ហើយ​ខ្ញុំ​មាន​ជំងឺលើសឈាម​ប្រចាំ​កាយ​ទៀត​ ​ថ្ងៃនេះ​ម៉ោង​ជិត​១​០​ទៅ​ហើយ​ ​មិនទាន់​បាន​មួយ​ម៉ូយ​ផង​ ​មនុស្ស​គេ​មិនសូវ​ជិះ​យើង​ទេ​ ​គេ​ជិះ​តែ​ ​Pass​ ​A​p​p​ ​អស់ហើយ​ហ្នឹង​ ចឹ​ង​មានតែ​ដឹង​អីវ៉ាន់​តិចតួច​ៗ​ ​បើ​មាន​ក៏​ដឹក​អត់​ក៏​អត់​ទៅ​តែ​ប៉ុណ្ណឹង​ម៉ូតូឌុប​អត់មាន​បាន​ច្រើន​ទេ​ ​តែ​ប៉ុណ្ណឹង​យើង​រកស៊ី​»​។​

​លោកតា​ ​កែវ​ យ៉ុ​ន​ ​បន្ថែម​ថា​ ​«​បើ​បាន​សាំង​ចុះថោក​ដូចមុន​ ​យើង​ជា​អ្នក​រត់​ម៉ូតូឌុប​វា​ធូរ​ខ្លះ​ដែរ​»​។​ ​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ចុះតម្លៃ​ប្រេងសាំង​ ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​អ្នក​រត់​ម៉ូតូឌុប​ដូចជា​លោក​ផង​ដែរ​។​

​ស្រដៀងគ្នា​នេះ​ ​លោក​ ​ប៊ុន​ ​ថា​ ​ជា​អ្នក​រត់​កង់​បី​អស់​រយៈពេល​ជាង​៣​ឆ្នាំ​ ​បាន​ថ្លែងប្រាប់​សារ​ព័ត៌មាន​ថា​ ​បច្ចុប្បន្ន​ក្រៅតែ​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​-​១​៩​ហើយ​នោះ​ ​បញ្ហា​ដែល​ជួបប្រទះ​ជាបន្តបន្ទាប់​ទៀត​ ​គឺ​សាំង​ឡើងថ្លៃ​តែម្ដង​ ​ព្រោះ​ចំណាយ​តែ​លើ​ថ្លៃ​សាំង​សឹង​មិនបាន​សម្រាប់​ទិញ​ម្ហូប​ផង​ ​ហើយ​ថ្ងៃ​ខ្លះ​រកតែ​១​ម៉ឺន​រៀល​មិន​ចង់បាន​ផង​។​

​ស្ថិត​ក្នុង​វ័យ​៦​៤​ឆ្នាំ​ ​បុរស​ចំណាស់​ដដែល​សង្ឃឹម​ថា​ ​ខែក្រោយ​ប្រេងសាំង​នឹង​ចុះថោក​ជាង​នេះ​ ​ហើយ​ការ​រកចំណូល​របស់​លោក​ ​ក៏​អាច​នឹង​ប្រសើរ​ជាង​នេះ​ដែរ​។​

​មិន​ខុសគ្នា​នេះ​ដែរ​ ​លោក​ ​លូ​ ​សំអឿន​ ​អ្នក​រត់​កង់​បី​ឥណ្ឌា​ ​បាន​ឱ្យ​ដឹង​ថា​ ​«​សព្វថ្ងៃ​ពិបាក​រកលុយ​ណាស់​ ​ហើយ​តម្លៃ​ប្រេងសាំង​ក៏​ឡើងថ្លៃ​ ហ្គា​សក៏​ឡើងថ្លៃ​ ​តែ​ខ្ញុំ​មិន​ហ៊ាន​ទារ​ថ្លៃ​ខ្ពស់​ពី​អ្នក​ជិះ​ទេ​ ចឹ​ង​បើ​យើង​ទៅ​បាន​ក៏បាន​ទៅ​ ​មិនបាន​គឺ​អត់​ហ្នឹងឯង​»​។​ ​លោក​បន្ត​ថា​ ​ពីមុន​ក្នុងមួយថ្ងៃ​អាច​​​រក​ប្រាក់​បាន​២​០​ ​ទៅ​២​៥​ដុល្លារ​ ​ប៉ុន្តែ​បច្ចុប្បន្ន​រក​បានតែ​៤​ ​ទៅ​៥​ម៉ឺន​រៀល​ ​ធ្លាក់ចុះ​សឹងតែ​ពាក់កណ្តាល​ ​ហើយ​នៅ​ថ្លៃ​សាំង​ថែមទៀត​សឹងតែ​មិន​សល់​ផង​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ ​បើ​តាម​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​លោក​ ​វ​ង្សី ​វិស្សុត​ ​បាន​លើកឡើង​ថា​ ​កា​រហក់​ឡើង​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទី​ផ្សារ​ ​ពិតជា​មាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួនពិត​មែន​។​ ​តែ​ផ្ទុយទៅវិញ​ការ​បញ្ចុះតម្លៃ​ពន្ធ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ចំណូល​ ​និង​ថវិកាជាតិ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ទាំងមូល​។​

​ជាមួយគ្នា​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​បង្ហាញ​ពី​តម្លៃ​ប្រេងសាំង​ជា​គោលការណ៍​ក្នុងរយៈពេល​១​៥​ថ្ងៃ​ម្ដង​ ​ដោយ​ផ្អែក​តាម​តម្លៃ​ទី​ផ្សារ​អន្តរជាតិ​ ​ដែល​បច្ចុប្បន្ននេះ​តម្លៃ​ប្រេងសាំង​ធម្មតា​លក់រាយ​ក្នុង​មួយ​លីត្រ​ ​៤​៧​០​០​រៀល​ ​និង​តម្លៃ​ ​៤​៤​៥​០​រៀល​សម្រាប់​ប្រេង​ម៉ា​ស៊ូត​ ​ខណៈ​លក់រាយ​របស់​សាំង​ស៊ុប​ពែ​ ​គឺ​ប្រមាណ​ ​៥​២​៥​០​រៀល​ ​ក្នុង​មួយ​លីត្រ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​​​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​តម្លៃ​សាំង​ធម្មតា​ ​គឺ​បាន​ឡើងថ្លៃ​ចំនួន​២​០​០​រៀល​ក្នុង​មួយ​លីត្រ​ ​ខណៈ​ប្រេង​ម៉ា​ស៊ូត​ឡើង​ ​២​០​០​រៀល​ដូចគ្នា​។​ ​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​តម្លៃ​សាំង​ធម្មតា​ ​និង​ម៉ា​ស៊ូត​ខាងលើ​នេះ​ ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​រហូតដល់​ទី​២​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​ខាងមុខ​៕​