Stand with Cambodia — Together for Our Future
បទយកការណ៍ Feb 25, 2022 | 17:17 PM

​បទយកការណ៍៖ អ្នកថតរូប​ក្នុង​រាជធានី​ភ្នំពេញ​ ​ត្អូញត្អែរ​ពិបាក​រក​ប្រាក់​ ​ខណៈ​អ្នកដើរ​ក​ម្សាន្ត​ប្រើ​ទូរសព្ទ​

​បទយកការណ៍៖ អ្នកថតរូប​ក្នុង​រាជធានី​ភ្នំពេញ​ ​ត្អូញត្អែរ​ពិបាក​រក​ប្រាក់​ ​ខណៈ​អ្នកដើរ​ក​ម្សាន្ត​ប្រើ​ទូរសព្ទ​

​ខណៈ​កំពុង​រង់ចាំ​ភ្ញៀវ​ក​ម្សាន្ត​នៅមុខ​ព្រះបរមរាជវាំង​ ​នៃ​ដងទន្លេ​ចតុ​មុខ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​លោក​ ប៊​ន​ ​បាន​ប្រាប់​សារ​ព័ត៌មាន​ ​T​h​e​ ​Inter​co​n ​Rooster​ ​ថា​ ​កាលពីមុន​សម្បូរ​ភ្ញៀវ​មកលេង​ហើយ​ថតរូប​យ៉ាងហោច​ណា​សក​៏​ម្នាក់​មួយ​សន្លឹក​ដែរ​។​ ​តែ​ដោយសារ​បញ្ហា​កូ​វី​ដ​ ​ហើយ​មនុស្ស​មិនសូវ​ដើរ​ផង​ ​ម្យ៉ាង​អ្នកទេសចរ​មិនសូវ​ហ៊ាន​ប្រាស្រ័យ​ជាមួយ​យើង​ ​ដើម្បី​ថតរូប​ឱ្យ​ទៀត​។​

​ដោយ​ដាក់​កាបូប​ពីក្រោយ​ ​អម​ជាមួយ​ខ្សែ​កា​មេ​រ៉ា​នៅ​ជាប់នឹង​ក​ ​ដោយមាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង​ ​អ្នក​អាជីព​ថតរូប​រូប​នេះ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​ចាប់​អាជីព​ថត​នេះ​ជិត​២​០​ឆ្នាំ​មក​ ​តែ​ឥឡូវនេះ​ពិបាក​ណាស់​ ​យ៉ាប់​រកចំណូល​មិនសូវ​បាន​ដូចមុន​ ​ម៉ា​ព្រឹក​ទើបបាន​ពីរ​សន្លឹក​ ​ហើយ​រូប​មួយ​សន្លឹក​តម្លៃ​ចន្លោះ​ពី​៥​ពាន់​ទៅ​មួយ​ម៉ឺន​រៀល​ ​បើ​ភ្ញៀវ​ត្រូវការ​ស៊ុម​អាច​មួយ​ប៉ុស្តិ៍​បាន​១​ម៉ឺន​៥​ពាន់​រៀល​អ៊ីចឹង​ទៅ​ ​វា​ខុសគ្នា​ឆ្ងាយ​ដែល​កាលមុន​ ​ក្នុងមួយថ្ងៃ​ថត​ឱ្យ​ភ្ញៀវ​ចន្លោះ​ពី​៣​០​ ​ទៅ​៤​០​សន្លឹក​ឯណោះ​»​។​

​ដោយ​កំពុង​ឈរ​ផ្តិត​រូប​ពីរ​សន្លឹក​ ​លោក​ ប៊​ន​ ​បាន​បន្ថែម​ថា​ ​«​ដោយសារ​កូ​វី​ដ​ ​ដូច្នេះ​ជាង​ថត​រូបលោក​ក៏ដូចជា​អ្នក​ផ្សេងៗ​ទៀត​ ​រកចំណូល​មិនសូវ​បានទេ​ ​បើ​មាន​រោងការ​ទៅ​ចេះតែ​ទៅ​ថ​តទៅ​ ​តែ​ការ​ហ្នឹង​ក៏​ខ្សត់​ទៅទៀត​ ​មួយ​ខែ​បាន​ពីរ​ទៅ​បី​រោង​ហ្នឹង​»​។​

​មិន​ខុសគ្នា​ប៉ុន្មាន​ ​អ្នក​ប្រកបរបរ​ជាជាង​ថតរូប​នៅមុខ​ព្រះបរមរាជវាំង​ដូចគ្នា​ ​លោក​ មៃ ធែ​ល​ ​ស្ថិត​ក្នុង​វ័យ​៦​០​ឆ្នាំ​ ​បាន​ឱ្យ​ដឹង​ថា​ ​ភាគច្រើន​ភ្ញៀវ​មកពី​ជនបទ​ចូលចិត្ត​ថតរូប​ច្រើនជាង​អ្នក​នៅ​ទី​ក្រុងភ្នំពេញ​។​ ​លោក​បញ្ជាក់​ដូច្នេះ​ថា​ ​ប្រាក់ចំណូល​បាន​ពី​ការ​ថតរូប​ ​ចំណេញ​តិច​តូច​ប៉ុណ្ណោះ​ ​ព្រោះ​ត្រូវ​ចំណាយ​ទៅ​លើទឹក​ថ្នាំ​ ​និង​ម៉ាស៊ីន​ព្រី​ន​ ​បើ​ប៉ះចំ​ភ្ញៀវ​សាញ​ថ្លៃ​ទៀត​ ​គឺ​សឹងតែ​មិន​ចំណេញ​សោះ​តែម្តង​ ​ខណៈ​រូប​សន្លឹក​ធំ​ត្រូវ​លក់​ខ្ទង់​១​ម៉ឺន​រៀល​ ​អតិថិជន​សុំ​ចុះ​ត្រឹម​៥​ពាន់​រៀល​។​

​ស្ថិត​ក្នុង​វ័យ​ចំណាស់​ ​លោក​ មៃ ធែ​ល​ ​អះអាង​ថា​ ​មិនទាន់​មានបំណង​បោះបង់​អាជីព​នេះ​ឡើយ​ ​ដោយសារ​ក្តី​ស្រឡាញ់​ជ្រាលជ្រៅ​លើ​វិ​ស័យ​ថតរូប​ ​ដោយ​លោក​ថា​ ​នឹង​ចិញ្ចឹម​ចិត្តស្រឡាញ់​អាជីព​ជាជាង​ថតរូប​ជា​រៀង​រហូត​។​ ​«​ខ្ញុំ​ចាប់​យក​អាជីព​ជា​អ្នកថតរូប​នេះ​ចូល​៣​០​ឆ្នាំ​មក​ហើយ​ ​តាំងពី​ស្តេច​ចូល​ស្រុក​ឆ្នាំ​៩​៣​ (​១​៩​៩​៣​) ​នៅ​ទីនេះ​រហូត​មិនទៅ​ណា​តាំងពី​មាត់ទន្លេ​មាន​ព្រៃ​ក្រាស់​ ​និង​សម្បូរទៅដោយ​ខ្សាច់​។​ ​ខ្ញុំ​ស្រឡាញ់​អាជីព​នេះ​ណាស់​ ​ហើយ​ខ្ញុំ​នឹង​បន្ត​អាជីព​មួយ​នេះ​រហូត​មិន​បោះបង់​ទេ​ ​ម្យ៉ាង​យើង​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ​ ​ទៅ​ធ្វើការ​ផ្សេង​ក៏​គេ​មិន​យក​ ​ចំណាស់​ខ្ញុំ​បើជា​មន្ត្រី​រាជការ​ ​គឺ​ជិត​រ៉ឺត្រែត​ទៅទៀត​»​។​

​ក្នុង​ស​ម្លៀ​ក​បំ​ពាក់អាវ​កា​ម៉ែ​ល​ពណ៌​ទឹក​ប៊ិ​ក​ក្រ​ម៉ៅ​ដៃ​វែង​ ​ដែល​កំពុង​ឈរ​រង់ចាំ​ភ្ញៀវ​មក​ថតរូប​ ​អម​ជាមួយនឹង​ការ​ឱប​កា​ម៉េ​ពីមុខ​ផង​នោះ​ ​អ្នកជំនាញ​ថតរូប​ចាស់​វស្សា​រូប​នេះ​ ​បាន​រំលឹក​ឡើង​ថា​ ​«​កាលពី​ជំនាន់​១​០​-​២​០​ឆ្នាំមុន​ ​ខ្ញុំ​ថត​បាន​ច្រើន​ណាស់​ ​ដល់​មក​សម័យ​គេ​ជឿនលឿន​នេះ​ ​យើង​ថត​អត់​បានទេ​ ​ដោយសារ​អី​ ​ដោយសារ​គេ​មាន​ទូរសព្ទ​ទំនើប​ៗ​ថត​ខ្លួនឯង​ ​អ៊ីចឹង​គេ​មិនសូវ​ថត​ទេ​សព្វថ្ងៃ​ហ្នឹង​។​ ​រាល់ថ្ងៃ​នេះ​ ​មាន​អា​កូ​វី​ដ​ទៀត​ ​លែង​មាន​អ្នក​មក​ដើរលេង​ចប់​បណ្តោយ​គ្មាន​បាន​អី​ទេ​ ​បានតែ​មួយថ្ងៃ​១​ម៉ឺន​២​ម៉ឺន​ហ្នឹងឯង​វា​មិន​អត់​សោះ​ទេ​ ​ព្រោះ​គេ​សុទ្ធតែ​ទូរសព្ទ​ទំនើប​គ្រប់​ដៃ​អស់ហើយ​»​។​

​ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​មានការ​អភិវឌ្ឍ​ ​ស​ម្ភារៈ​បរិក្ខារ​ទំនើប​ៗ​ជាច្រើន​ប្រភេទ​ត្រូវ​បាន​នាំចូល​ពី​បរទេស​ ​ក្នុង​នោះ​ទូរសព្ទ​ស្មា​ត​ហ្វូ​ន​ទំនើប​ៗ​ ​និង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាទី​ចាប់អារម្មណ៍​ពីសំណាក់​យុវជន​និង​អ្នកប្រើប្រាស់​គ្រប់​ស្រទាប់​វណ្ណៈ​ ​ដែល​នាំ​ឱ្យ​អ្នក​ប្រកបមុខរបរ​ថតរូប​ជាច្រើន​ ​ជួប​ការលំបាក​ក្នុង​ការ​រកចំណូល​ ​ក៏ដូចជា​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ថតរូប​។​

​ស្ថិតនៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ ​លោក​ មៃ ធែ​ល​ ​បាន​បន្ត​លើកឡើង​ប្រាប់​ពី​ដូច្នេះ​ថា​៖​ ​«​នៅពេលដែល​អ្នក​មក​ដើរលេង​គេ​បាច​ចំណី​ឱ្យ​ព្រាប​អីចឹង​ ​ខ្ញុំ​សួរ​ថា​ ​ក្មួយ​ ​ប្អូន​ ​ឬ​អ៊ំ​ ​បើ​គេ​បង​ខ្ញុំ​ថា​ ​ត្រូវការ​ថតរូប​ជុំគ្នា​ម៉ា​ប៉ុស្តិ៍​ទៅ​ទុកជា​អនុស្សាវរីយ​ ​ហើយ​ខ្លះ​គេ​ថា​ ​ទូរសព្ទ​ខ្ញុំ​ទំនើប​ណាស់​អ៊ំ​ ​ថត​ច្បាស់​ល្អ​​​ជាងម៉ាស៊ីន​អ៊ំ​ឯង​ផង​ ​មាន​ចឹ​ង​អី​ទៅ​ ​ខ្លះ​គេ​អាណិត​ក៏​គេ​ថ​តទៅ​»​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ ​យុវតី​ ​អឿន​ ​រី​ណា​ ​និង​មិត្តភក្តិ​ផ្សេងទៀត​ដែល​បាន​មកលេង​ក​ម្សាន្ត​នៅមុខ​ព្រះបរមរាជវាំង​ ​បាន​លើកឡើង​ស្រដៀងគ្នា​ថា​ ​ជាទូទៅ​ពួកគេ​ចូលចិត្ត​ថតរូប​ក្នុង​ទូរសព្ទ​ដៃ​ច្រើនជាង​ ​ព្រោះ​អាច​ផ្ញើ​រូប​ទៅ​ក្រុម​គ្រួសារ​ ​ឬ​មិត្តភក្តិ​បាន​ភ្លាម​ៗ​ ​ម្យ៉ាង​ក្នុង​ទូរសព្ទ​ដៃ​អាច​កែ​រូបភាព​ ​ថែម​ថយ​ពណ៌​បាន​តាមចិត្ត​មុននឹង​បង្ហោះ​លើ​បណ្តាញ​សង្គម​ ​ចំពោះ​រូប​សន្លឹក​មិន​ដឹង​ថា​យក​ធ្វើអ្វី​ ​ឬ​យកទៅ​ណា​នោះ​ទេ​។​

​តែ​ទោះជាយ៉ាងណា​ ​អ្នកថតរូប​នៅមុខ​ព្រះបរមរាជវាំង​បាន​ស្នើ​អ្នកដើរ​ក​ម្សាន្ត ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ចូលរួម​លើកស្ទួយ​វិ​ស័យ​ថតរូប​បែប​ប្រពៃណី​ ​ដើម្បី​កុំ​ឱ្យវិ​ស​័​យ​នេះ​បាត់បង់​នា​ថ្ងៃ​អនាគត​៕​