Stand with Cambodia — Together for Our Future
សុខភាពទូទៅ May 16, 2022 | 17:43 PM

​ក្រសួង​អំពាវនាវ​ឱ្យ​ឈប់​ទិញ​ ​«​ឱសថ​ ​និង​ផលិតផល​បំប៉ន​សុខភាព​»​ ​តាម​ប្រព័ន្ធ​អន​ឡា​ញ

​ក្រសួង​អំពាវនាវ​ឱ្យ​ឈប់​ទិញ​ ​«​ឱសថ​ ​និង​ផលិតផល​បំប៉ន​សុខភាព​»​ ​តាម​ប្រព័ន្ធ​អន​ឡា​ញ

​​ក្នុងបច្ចុប្បន្ននេះ​ ​ឱសថក្លែងក្លាយ​ ​និងអន់គុណភាព​ ​កំពុងបង្កជាបញ្ហាសុខភាពសាធារណៈ​ ​ទាំងនៅក្នុងតំបន់​ ​និង​ ​ទូទាំងពិភពលោក​ ​ទន្ទឹមនឹងនេះ​ ​ក្រសួងសុខាភិបាលកម្ពុជាសង្កេតឃើញមានការផ្សព្វផ្សាយលក់ឱសថតាមប្រព័ន្ធអន​ឡា​​ ​ដែលជាបញ្ហាមួយគួរ​ឱ្យ​ព្រួយបារម្ភចំពោះផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព​ ​ក្នុងចំណោមឱសថទាំងនោះ​ ​មានមួយចំនួនជាឱសថគ្មានប្រភពច្បាស់លាស់​ ​និងមិនមានចុះបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាល​ ​ហើយអាចជាឱសថក្លែងក្លាយ​ ​អន់គុណភាពផងដែរ

ក្នុងសិក្ខាសាលាស្តីពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ​ ​និងអន់គុណភាព​ ​នៅខេត្តកែបថ្ងៃនេះ​ ​លោកស្រី​ ​​ ​វណ្ណឌី​ ​បានលើកឡើងថា​ ​ឱសថ​ ​គឺជាផ្នែកមួយចាំបាច់មិនអាចខ្វះបានសម្រាប់​វិ​័​សុខាភិបាល​ ​ដើម្បីបង្ការ​ ​ថែទាំ​ ​និងព្យាបាលសុខភាពមនុស្សគ្រប់រូប​ ​ប៉ុន្តែឱសថក្លែងក្លាយ​ ​និងអន់គុណភាព​ ​គឺជាអាវុធដ៏ស្ងៀមស្ងាត់ដែលអាចសម្លាប់មនុស្សបាន

លោកស្រីបន្តថា​ ​គុណភាពឱសថមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធនឹងគុណភាពព្យាបាល​ ​ប្រសិនបើឱសថមានគុណភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទេនោះ​ ​គុណភាពព្យាបាលមិនអាចទទួលជោគជ័យឡើយ​ ​ទោះបីជាគ្រូពេទ្យនោះមានជំនាញយ៉ាងណាក៏ដោយ​ ​ហើយវាអាចប​ង្កឱ្យ​មានគ្រោះថ្នាក់ខ្ពស់ដល់សុខភាព​ ​សុវត្ថិភាពសង្គម​ ​និងធ្វើ​ឱ្យ​រាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ

ទោះយ៉ាងណាក្រសួងសុខាភិបាល​ ​បានសង្កត់ធ្ងន់ថា​ ​ក្រសួងបានដាក់ចេញយន្តការគ្រប់គ្រង​ ​និងត្រួតពិនិត្យឱសថ​ ​នៅក្នុងប្រទេស​ ​ដើម្បីប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ​ ​និងអន់គុណភាព​ ​តាមរយៈតម្រូវ​ឱ្យ​ចុះទិដ្ឋាការបញ្ជិកាផលិតផលឱសថ​ ​មុនអនុញ្ញាត​ឱ្យ​ដាក់លក់លើទីផ្សារ​ ​និងមិន​ឱ្យ​ប្រើប្រាស់ឱសថដែលគ្មានលេខទិដ្ឋាការ​ ​បញ្ជិកាពីក្រសួងសុខាភិបាល

ជាងនេះទៅទៀត​ ​គឺត្រូវត្រួតពិនិត្យ​ ​តាមដាន​ ​និងស្រាវជ្រាវជាប្រចាំនូវឱសថដែលបានចែកចាយ​ ​និងលក់នៅលើទីផ្សារ​ ​ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់នានាពាក់ព័ន្ធនឹងបទល្មើសផ្នែកឱសថ​ ​និង​គ្រឿ​​ម្អា​

ពាក់ព័ន្ធនឹងបញ្ហានេះ​ ​ក្រសួងសុខាភិបាលបានអំពាវនាវ​ឱ្យ​គ្រឹះស្ថានលក់ឱសថទាំងអស់​ ​ត្រូវលក់តែឱសថណាដែលមានលេខទិដ្ឋាការ​ ​បញ្ជិកាពីក្រសួងសុខាភិបាល​ ​និងណែនាំ​ឱ្យ​ណែនាំពលរដ្ឋទិញឱសថ​ ​និងផលិតផលបំប៉នសុខភាពតែពីឱសថស្ថានស្របច្បាប់​ ​ដោយត្រូវពិនិត្យមើលនូវលតាប័ត្រទិដ្ឋាការ​ ​បញ្ជិកានៅលើសម្បកវេចខ្ចប់ឱសថ​ ​និងអំពាវនាវ​ឱ្យ​ឈប់ទិញឱសថ​ ​និងផលិតផលបំប៉នសុខភាព​ ​តាមប្រព័ន្ធអន​ឡា​

ដោយឡែកសម្រាប់ពលរដ្ឋដែលមានជំងឺ​ ​បញ្ហាសុខភាពផ្សេងៗវិញ​ ​ត្រូវបានក្រសួងសុខាភិបាលណែនាំ​ឱ្យ​ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ​ ​ដើម្បីទទួលបានវេជ្ជបញ្ជាសម្រាប់តម្រូវការទិញឱសថប្រើប្រាស់​ ​និងមិនត្រូវប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាឡើយ​ ​បើពុំដូច្នោះទេ​ ​មេរោគមានភាពស៊ាំនឹងឱសថ​ ​ជាពិសេសបង្កគ្រោះថ្នាក់នានា​ ​ដែលកើតឡើងដោយការប្រើប្រាស់ឱសថមិនត្រឹមត្រូវ

ជាមួយនឹងគ្នានេះដែរ​ ​អ្នកឯកទេសផ្នែកសុខភាពសាធារណៈ​ ​គឺវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​បានលើកឡើងពីផលប៉ះពាល់ជាច្រើនដែលបណ្តាលមកពីការប្រើប្រាស់ឱសថក្លែងក្លាយចំពោះរាជរដ្ឋាភិបាល​ ​ស្ថាប័នសុខាភិបាល​ ​និងអ្នកជំងឺ

លោកបញ្ជាក់ច្បាស់ថា​ ​ចំពោះអ្នកជំងឺដែលបានប្រើប្រាស់នូវឱសថក្លែងក្លាយនេះ​ ​គឺវាមិនមែនប្រសិទ្ធិភាព​ ​មានប្រសិទ្ធិភាពតិចតួចសម្រាប់ការព្យាបាល​ ​និងអាចប​ន្ត​គ្រោះថ្នាក់​ ​ចំណែកស្ថាប័នសុខាភិបាល​ ​និងរាជរដ្ឋាភិបាល​ ​ក៏ទទួលរងផលប៉ះពាល់ផងដែរ​ ​ជាពិសេសពលរដ្ឋអាចបាត់បង់ទំនុកចិត្តលើកម្មវិធី​ ​និងប្រព័ន្ធសុខាភិបាលទៅលើការព្យាបាល​ ​ខណៈរាជរដ្ឋាភិបាលត្រូវខាតបង់ថវិកាច្រើនក្នុងការរៀបចំប្រព័ន្ធសុខាភិបាល

តាមមាត្រានៃច្បាប់ស្តីពីការគ្រប់គ្រងឱសថ​ ​បុគ្គលណា​ដែ​លលក់ឱសថគ្មានទិដ្ឋាការ​ ​បញ្ជីការ​ ​ឱសថដែលក្រសួងសុខាភិបាលបានហាមឃាត់ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី​ ​​ ​​ (​មួយលានរៀល​) ​ដល់​ ​​ ​​ ​​ (​ដប់លានរៀល​) ​និងផ្អាកផលិតកម្ម​ ​អាហរ័ណនីហរ័ណកម្ម​ ​និងពាណិជ្ជកម្មឱសថពី​ ​ខែ​ ​ដល់ខែ​ ​ទោសណាមួយក្នុងចំណោមទោសទាំងពីរខាងលើដោយពុំទាន់គិតដល់ការផ្តន្ទាទោសពីបទល្មើសផ្សេងៗទៀត

មាត្រានៃច្បាប់ដដែល​ ​បញ្ជាក់ថា​ ​ក្រសួងសុខាភិបាលមានសិទ្ធិផ្អាកជាបណ្ដោះអាសន្នភ្លាមនូវ​ ​ការផ្សព្វផ្សាយឱសថ​ ​អាហរ័ណនីហរ័ណកម្ម​ ​និងពាណិជ្ជកម្មឱសថដែលល្មើស​ ​រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ