Stand with Cambodia — Together for Our Future
ប្រវត្តិសាស្រ្ត Nov 30, 2022 | 19:39 PM

អ្នកឧកញ៉ា គួច ម៉េងលី ចេញលិខិតសាទរ ការដាក់បញ្ចូលគុនល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌអរូបី

អ្នកឧកញ៉ា គួច ម៉េងលី ចេញលិខិតសាទរ ការដាក់បញ្ចូលគុនល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌអរូបី

អ្នកឧកញ៉ា​ គួ​​ ​ម៉េងលី​ ​បានបង្ហោះសារចូលរួមអបអរសាទរ​ ​យ៉ាងដូច្នេះ​ ​«ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្ត​ប្ញក្ស​ប្រសើរថ្លៃថ្លាឧដុង្គឧត្តមនេះ​ ​ក្នុងនាមខ្ញុំបាទជាប្រធានស្ថាបនិកកិត្តិ​ ​នៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា​ ​និងជាស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិ​ ​នៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​ក៏ដូចជាលោកគ្រូ​ ​អ្នកគ្រូ​ ​បុគ្គលិកគ្រប់ផ្នែក​ ​និងសិស្សានុសិស្សទាំងអស់​ ​ពិតជាមានសេចក្ដីរំភើបរីករាយឥតឧបមា​ ​ដែល​ ​«ក្បាច់គុនល្បុក្កតោ»​ ​ត្រូវបានអង្គការយូ​ណេស្កូ ​សម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​ ​កាលពីថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​នៅទីក្រុងរ៉ាបាត​ ​នៃព្រះរាជាណាចក្រម៉ា​រ៉ុ​»

ប្រធានស្ថាបនិកកិត្តិ​ ​នៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជារូបនេះ​ ​បន្ថែមទៀតថា​ ​នេះគឺជាជោគជ័យជាប្រវត្តិសា​ស្រ្ត​ថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា​ ​ក្រោមការ​​​ដឹកនាំដ៏ក្លៀវក្លា​ ​របស់​ ​សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា

គួរជម្រាបជូនថា​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ជាប្រធានស្ថាបនិកកិត្តិយស​ ​នៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា​ ​មួយរូបដែលបានចូលរួមវិភាគទានយ៉ាងច្រើន​ ​នៅក្នុងការជួយលើកស្ទួយគុនល្បុក្កតោ​ ​ក៏ដូចជាសហព័ន្ធកីឡាគុនល្បុក្កតោទាំងមូល​