Stand with Cambodia — Together for Our Future
បទយកការណ៍ Oct 27, 2022 | 10:11 AM

អ្នកស្រី ឡៃស៊ីម តស៊ូពីក្មេងក្រីក្រគ្មានទីពឹងរហូតក្លាយជាតួឯកក្រៅឆាកមានឈ្មោះល្បីនៅកម្ពុជា

អ្នកស្រី ឡៃស៊ីម តស៊ូពីក្មេងក្រីក្រគ្មានទីពឹងរហូតក្លាយជាតួឯកក្រៅឆាកមានឈ្មោះល្បីនៅកម្ពុជា


ថ្ងៃនេះមកដឹងពីដំណើរជីវិតរបស់អ្នកស្រី​ ឡៃ ​ស៊ីម​ ​ដែលជាអ្នកបញ្ចូល​ម្លេ​ល្បីមួយរូបក្នុងប្រទេសកម្ពុជា​ ​ភាពប៉ិនប្រសព្វ​ ​និងទេពកោសល្យ​ ​ក្នុងការបញ្ចូល​ម្លេ​​ ​ទៅតាមតួអង្គ​ ​ធ្វើ​ឱ្យ​អ្នកទស្សនាបានសើច​ ​សប្បាយរីករាយ​ ​តើអ្នកស្រី​ ឡៃ​ស៊ីម​ ​មានជីវប្រវត្ដិ​ជូ​ចត់បែបណា​? ​តើដំណើរជីវិតរបស់អ្នកស្រីបែបណា​ ​ដែលធ្វើ​ឱ្យ​អ្នកស្រីទទួលបានកេរ្ដិ៍ឈ្មោះដូចសព្វថ្ងៃនេះ​?

អ្នកស្រី​ ឡៃ ​ស៊ីម​ ​មានស្រុកកំណើតនៅភូមិទំនប់បាក់​ ​ឃុំដំណាក់រាំង​ ​ស្រុក​ត្តង្គ ​ខេត្តកំពង់ស្ពឺ​ ​ស្ថិតក្នុងគ្រួសារមានជីវភាពខ្វះខាត​ ​ម្តាយជាស្ត្រីមេម៉ាយដែលមានកូននាក់​ ​អ្នកស្រីជាកូនទីក្នុងគ្រួសារ​ ​អ្នកស្រីបានផ្ដល់បទសម្ភាសន៍ជាមួយ​ ​M​JQ​TV​ ​ថា ​«ដោយសារតែជីវភាពក្រលំបាកមានម្ដាយជា​ស្រ្តី​មេម៉ាយ​ ​អ្នកស្ត្រីមិនដែលស្គាល់ទេការហូបចុកគ្រប់គ្រាន់​ ​ហើយអ្វីដែលធ្វើ​ឱ្យ​អ្នកស្រីចងចាំមិនភ្លេចនោះ​ ​គឺពេលមួយអ្នកស្រីបានដេកឱបអ្នកម្តាយ​ ​ហើយបាននិយាយពាក្យក្នុងចិត្តប្រាប់អ្នកមានគុណថា​ ​ម៉ែពេលកូនធំឡើង​ ​កូននឹងទៅទីក្រុងភ្នំពេញ​ ​ពេលបានលុយកូននឹងទិញនំ​ប៉័​​ឱ្យ​ម៉ែពិសាណា៎»



អ្នកស្រីបន្ថែមថា​ «ដោយមិនអាចទ្រាំមើលម្តាយហត់នឿយក្នុងការផ្គត់ផ្គង់ជីភាពគ្រួសារតែម្នាក់ឯង​ ​ណាមួយខ្លួនជាស្រី​ ​ត្រូវដើរមករៀន​ ​កាត់ព្រៃ​ ​កាត់ដុប​ ​ដែលមានចំងាយគីឡូពីផ្ទះ»​ ​អ្នកស្រី​ ឡៃ ​ស៊ីម​ ​បានសម្រេចចិត្តបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី​ ​និងបានមករស់នៅជាមួយបងនៅភ្នំពេញ​ ​ពេលនោះហើយកឺជាពេលវេលាដែលអ្នកស្រីបានរៀនសូត្រពីជំនាញជាអ្នកបញ្ចូល​ម្លេ​ចាប់តាំងពីឆ្នាំមក

ដោយការព្យាយាម​ ​យកចិត្តទុកដាក់ចំពោះការងារ​ ​ដែលបងបានបង្ហាត់បង្រៀន​ ​ហើយដោយខ្លួនរៀនបានតិចតួចផង​ ​អ្នកស្រីមិនដែលផ្តេកផ្តួលទៅតាមព្រហ្មលិខិតឡើយ​ ​ទាំងនេះហើយដែលធ្វើ​ឱ្យ​ម្ចាស់ផលិតកម្ម​ ​ពន្លឺ​ពេជ្យ​វីដេអូ​ ​បានអាណិតអាសូរ​ ​នឹងបានផ្តល់ឱកាស​ឱ្យ​អ្នកស្រី​បំ​ពេញការងារ​ ​និងស្នាក់នៅក្នុងក្រុមហ៊ុនផងដែរ​ ​អ្នកស្រីបន្ថែមថា​ «ការផ្ដល់ឱកាសជាការស្នាក់នៅនេះហើយបានធ្វើ​ឱ្យ​ខ្ញុំសល់ប្រាក់ខ្លះពីការ​ញ្ជូ​​ម្លេ​ផ្ញើទៅ​ឱ្យ​អ្នកម្ដាយ​ ​និង​ផ្គ​ផ្គង់​ឱ្យ​ប្អូនរៀនសូត្រ​ ​តស៊ូបានឆ្នាំអ្នកស្រីមានចំណេះជំនាញខ្លះ»


ទម្រាំមានថ្ងៃនេះ​ ​អ្នកស្រី​ ឡៃ​ស៊ីម​ ​បានហែលឆ្លងកាត់ជីវិត​ ​ប្រៃ​ ​ល្វីង​ ​ជូរចត់គ្រប់បែបយ៉ាង​! ​រហូតធ្វើអ្នកស្រីក្លាយជាបុគ្គលមានគេឈ្មោះល្បីមួយរូបក្នុង​វិ​​័​បញ្ចូល​ម្លេ​ប្រចាំប្រទេសកម្ពុជា​ ​ជាពិសេសការបញ្ចូល​ម្លេ​តាម​ស្ព​ពាណិជ្ជកម្មជាច្រើន​ ​ដែលលោកអ្នកបានទស្សនា​ ​ប្រើប្រាស់តាមប្រពន្ធ័​ស្មា​ហ្វូ​ជាដើម​ ​អ្នកស្រីរៀបរាប់បន្ថែមថា«​ ​ក្រោយពេលចេះជំនាញនេះបានល្អគួរសម​ ​ខ្ញុំក៏បានឱកាសទទួលបានការបញ្ចូល​ម្លេ​​ស្ព​ពាណិជ្ជកម្មជាបន្តបន្ទាប់​ ​ដែលធ្វើអ្នកមានប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាព»​ ​អ្នកស្រីបន្តថា​ ​អ្វីដែលធ្វើ​ឱ្យ​អ្នកស្រីមានថ្ងៃនេះ​ ​នោះគឺជាអ្នកម្តាយ​ ​ហើយក៏ជាមនុស្សម្នាក់ដែលអ្នកស្រីតែងតែដឹងគុណមិនអាចភ្លេច