អប់រំ Aug 30, 2023 | 14:16 PM

អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ» 

image

សៀវភៅរឿង «ខ្ញុំលុយ» ជាប្រភេទស្នាដៃអក្សរសិល្ប៍ផ្នែករឿងខ្លី ប្រសូតចេញពីគម្រោងជ្រើសរើសស្នាដៃអ្នកនិពន្ធខ្មែរគ្រប់ភេទនិងគ្រប់វ័យមកបោះពុម្ពផ្សាយ។ វាជាស្នាដៃទីមួយក្នុងចំណោមស្នាដៃដែលបានបោះពុម្ពផ្សាយកន្លងមក ដោយបានឆ្លងកាត់ការជ្រើសរើសនិងវាយតម្លៃពីគណៈកម្មការតែងនិពន្ធក្នុងគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។  

ស្នាដៃនេះផ្ទុកនូវកម្រងរឿងខ្លីចម្រុះរហូតដល់ទៅ១២រឿងពីអ្នកនិពន្ធខ្មែរ១១រូប។ ស្នាដៃនីមួយៗឆ្លុះបញ្ចាំងពីតថភាពនិងសច្ចភាពក្នុងសង្គម ស្របតាមទស្សនវិស័យរបស់អ្នកនិពន្ធ។ លើសពីនោះទៅទៀត នៅក្នុងស្នាដៃរឿង «ខ្ញុំលុយ» មានរួមបញ្ចូលនូវអត្ថបទសាកល្បង ក្រោមប្រធានបទ «វិធីសាស្ត្រនិពន្ធរឿងខ្លី» ដែលអាចជួយឱ្យអ្នកអានទទួលបាននូវគន្លឹះល្អៗគ្រាន់បានជាគ្រឹះបណ្តុះជំនាញតែងនិពន្ធរឿងខ្លីថែមទៀតផង។

ចង់ដឹងថា ស្នាដៃ «ខ្ញុំលុយ»  មានរសខ្លឹមសារឆ្លុះបញ្ចាំងពីបញ្ហាសង្គមយ៉ាងណាខ្លះ មានអ្នកនិពន្ធក្នុងដួងចិត្តរបស់ខ្លួនរូបណាខ្លះដែលបានបញ្ចេញស្នាដៃក្នុងសៀវភៅនេះ សូមប្រិយមិត្តនិងអ្នកនិយមការអានទាំងអស់ អាចទៅរកទិញនៅតាមបណ្ណាគារនិង app L192៕