ជាការឆ្លើយតប លោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter របស់លោក ដោយបានអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្រាប់ការគាំទ្រនូវអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន។ លោកក៏បានឯកភាពចំពោះការតែងតាំងឯកអគ្គរាជទូត/អគ្គរដ្ឋទូត ទៅវិញទៅមករវាងប្រទេសទាំងពីរ ហើយបានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន តាមពេលវេលាសមស្របផងដែរ។
ពាក់ព័ន្ធនឹងការបង្ហោះសាររបស់លោក ហ៊្សែលឡិនស្គី នេះផងដែរ សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណារ៉ា យល់ឃើញថា នេះជាគុណសម្បត្តិដែលកម្ពុជាត្រូវតែទទួលបានតម្លៃទៅលើសច្ចភាពនិងគុណធម៌ ខណៈរដ្ឋាភិបាលប្រទេសមួយបានលើកមុខមាត់របស់កម្ពុជា ហើយការឱ្យតម្លៃទៅលើការប្រើប្រាស់នូវទស្សនទាន គោរពអធិបតេយ្យភាពរវាងគ្នានិងគ្នាទៅវិញទៅមក។
លោក បាននិយាយថា៖ «ការដែលលោកបានបង្ហោះសារអរគុណ និងការដែលរដ្ឋាភិបាលទំនាក់ទំនងបង្ហាញប្រាប់ពីឆន្ទៈរបស់លោក នោះគឺជាកិច្ចការបរទេសមួយដែលយើងនិយាយថា ទោះបីជាមិនទាន់មានទូតជាមួយគ្នាមែនពិត ក៏ប៉ុន្តែនេះជាចំណែកមួយក្នុងការបង្ហាញនូវតម្លៃនៃគុណធម៌របស់ជាតិសាសន៍មួយ ព្រោះលោកជាតំណាងឱ្យប្រទេស ម្ចាស់ប្រទេសបង្ហាញនូវតម្លៃសប្បុរស តម្លៃនៃគុណធម៌មួយដែលប្រកបទៅដោយភាពម៉ឺងម៉ាត់មួយ និងបង្ហាញទៅកាន់ពិភពលោកថា ប្រទេសយើង{កម្ពុជា} ជាប្រទេសមួយប្រឆាំងដាច់ខាតចំពោះការឃ្លានពានអធិបតេយ្យភាពរវាងគ្នានិងគ្នា។»
លោក បន្ថែមថា កម្ពុជាក៏ជាប្រទេសដែលធ្លាប់រងវិបត្តិឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រការជ្រៀតជ្រែក ហើយក៏ធ្លាប់មានបញ្ហាជាមួយនឹងវិបត្តិទាំងអស់នេះនៅក្នុងប្រវត្តិសាស្ត្រ ដូច្នេះកម្ពុជាបានចងចាំមេរៀនដ៏ឈឺចាប់នោះ និងនាំឱ្យគិតគូរពីការឈឺចាប់ទាំងឡាយណានាំឱ្យយើងធ្លាប់មាន។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រដដែលបន្ថែមថា៖ «ការសម្តែងនូវគោលបំណងនេះ គឺដើម្បីឱ្យគេស្គាល់យើងកាន់តែច្បាស់ មិនមែនប្រទេសអ៊ុយក្រែននោះទេ តែដើម្បីពិភពលោកទាំងមូល ដែលស្គាល់កម្ពុជា និងដឹងថា កម្ពុជា ជាប្រទេសដែលមានជំហរស្រឡាញ់សន្តិភាព ស្រឡាញ់នឹងគោរពបូរណភាពទឹកដី ហើយក៏មិនពេញចិត្តចំពោះការបំផ្លាញ ឬការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរនេះដែរ ហើយការប្រកាសគោលជំហររបស់កម្ពុជា ក៏ដូចជាលោកហ៊្សែលឡិនស្គី បង្ហោះសារអរគុណកម្ពុជា ក៏មិនមានអ្វីដែលត្រូវប៉ះពាល់ជាមួយសម្ពន្ធមិត្តរុស្ស៊ីឡើយ ព្រោះយើងមិនបាននិយាយក្នុងការប៉ះពាល់ទៅដល់ប្រទេសណានោះទេ យើងគ្រាន់តែនិយាយជាជំហរចាំបាច់មួយដែលយើងជាប្រជាជាតិមួយដែលស្រឡាញ់សន្តិភាពឬស្រឡាញ់ការគ្រប់គ្រងប្រទេស ដូច្នេះមិនថាតែកម្ពុជាឡើយ ប្រទេសណាក៏គេនិយាយបែបនេះដែរ ព្រោះនេះគ្រាន់តែជាចេតនាបង្ហាញពីគោលជំហរស្រឡាញ់អធិបតេយ្យភាព បូរណៈភាពទឹកដី របស់ប្រទេសមួយប៉ុណ្ណោះ។»
អង្គសន្និបាតជាបន្ទាន់របស់អង្គការសហប្រជាជាតិ ទាក់ទិននឹងការវិវត្តិន៍នៃសង្រ្គាមនៅអ៊ុយក្រែន កម្ពុជាគឺជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១៤១ ដែលបានបោះឆ្នោតគាំទ្រអធិបតេយ្យរបស់អ៊ុយក្រែន ហើយទាមទារឱ្យរុស្ស៊ីដកកងទ័ពចេញជាបន្ទាន់ផងដែរ។ ចំពោះបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយគ្រែននេះ កម្ពុជាក៏បានសម្រេចចិត្តបោះឆ្នោតគាំទ្រការថ្កោលទោសរុស្ស៊ី នៅក្នុងអង្គសន្និបាតជាបន្ទាន់របស់អង្គការសហប្រជាជាតិ។ កាលពីកន្លងទៅសម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ផងដែរថា សកម្មភាពរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយគ្រែន គឺផ្ទុយទៅនឹងគោលនយោបាយការបរទេសរបស់កម្ពុជា។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ មកពីប្រទេសរុស្ស៊ី គឺលោក សុខ ទូច មើលឃើញថា ជាធម្មតាក្នុងនាមកម្ពុជាជាប្រធានអាស៊ាន គឺត្រូវតែស្វាគមន៍និន្នាការដែលមាននៅក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។
ចំពោះការសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter របស់លោកវ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី ដោយបានអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន សម្រាប់ការគាំទ្រនូវអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន លោក សុខទូច មានប្រសាសន៍ថា មិនមែនជាកត្តាដែលធ្វើឱ្យកម្ពុជាត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនោះទេ ព្រោះសម្តេចតេជោត្រូវបានអន្តរជាតិស្គាល់ជាច្រើនទស្សវត្សហើយ ។ លោក សុខ ទូច បន្ថែមថា «សម្តេចនាយកគាត់ដើរតួយូរហើយ ដើរតួបីសំខាន់ ទី១ នៅក្នុងសម័យសង្គ្រាមត្រជាក់លោកដើរតួចរចាឱ្យគ្រប់ភាគីខ្មែរដែលមានបញ្ហាហ្នឹង ទី២ ក្រោយពីចប់សង្គ្រាមត្រជាក់ កម្ពុជាដែលក្នុងប្រវត្តិសាស្ត្រពិភពលោកមិនដែលប្រើប្រាស់អង្គការសហប្រជាជាតិដោះស្រាយទំនាស់សង្គ្រាមស៊ីវិលបានទេ មានតែកម្ពុជាមួយទេដែលទទួលជោគជ័យ អីចឹងសម្តេចនាយកហ្នឹងគេទទួលស្គាល់យូរណាស់មកហើយ ទី៣ កម្ពុជា ជាសត្វចម្លែកមួយដែលមាននាយករដ្ឋមន្ត្រីពីរក្នុងពេលតែមួយ យើងមាន»។