Stand with Cambodia — Together for Our Future
យុវជន-ចំណេះជំនាញ Sep 07, 2022 | 16:56 PM

អ្នកតាមដានវប្បធម៌អះអាងថា ការស្លៀកពាក់មិនសមរមទៅវត្តបានធ្វើប៉ះពាល់ដល់តម្លៃ និងប្រពៃណីខ្មែរ

អ្នកតាមដានវប្បធម៌អះអាងថា ការស្លៀកពាក់មិនសមរមទៅវត្តបានធ្វើប៉ះពាល់ដល់តម្លៃ និងប្រពៃណីខ្មែរ

លោក​ ​សំបូរ​ ​ម៉ាណារ៉ា​ ​សាស្ត្រចារ្យផ្នែកវប្បធម៌​ ​និងប្រវត្តិសាស្ត្រមួយរូប​ ​បានប្រាប់​ ​The​ ​Interco​n ​Rooster​ ​ថា​ ​ចំពោះពុទ្ធបរិស័ទវ័យកណ្ដាលដែលមានអាយុចាប់ពីឆ្នាំឡើងទៅ​ ​គឺការស្លៀកពាក់របស់ពួកគាត់ហាក់បានសមរម្យពេលទៅកាន់វត្តអារាមប្រតិបត្តិតាមប្រពៃណីខ្មែរ​ ​ប៉ុន្តែមានយុវវ័យមួយចំនួនមិនបានគិតដល់បញ្ហានេះទេ​ ​គឺស្លៀកពាក់មិនបានសមរម្យ​ ​និងមានអ្នកខ្លះពាក់មួកក្នុងវត្តទៀតផង​ ​ដោយក្រុមទាំងនោះអះអាងថាជាសិទ្ធិក្នុងការស្លៀកពាក់របស់ពួកគេ​ ​លោក​ ​សំបូរ​ ​ម៉ាណារ៉ា​ ​បន្តថា​ ​«​ ​យើងនៅឃើញយុវវ័យខ្លះ​ ​ដែលមិនបានគិតដល់បញ្ហានេះ​ ​ស្លៀកពាក់មិនត្រឹមត្រូវ​ ​ខោរហែកគូទ​ ​ខោរហែកក្រលៀន​ ​ឬក៏សំពត់ខ្លី​ ​ឬក៏ពាក់អាវហ្នឹងវៀលពេក​ ​ជួនកាលពាក់នៅក្នុងវត្តដើរក្នុងវត្តក៏អ៊ីចឹងដែរ​ ​ជួនកាលតែងខ្លួនដូចយើងទៅផ្សារ​ ​ផ្សារទំនើបអ៊ីចឹងទៅ»

លោក​ ​សំបូរ​ ​ម៉ាណារ៉ា​ ​បន្ថែមថា​ ​បញ្ហានេះមិនមែនត្រឹមតែអ្នកប្រវត្តិសាស្ត្រ​ ​អ្នកឃ្លាំមើលវប្បធម៌អ្នកប្រាប់ទៅយុវជននោះទេ​ ​គឺយុវជនត្រូវតែយល់ដឹងដោយខ្លួនឯង​ ​ជាពិសេសគឺអាណាព្យាបាលដែលត្រូវណែនាំអំពីទំនៀមទម្លាប់ប្រពៃណីដល់កូនចៅ
បើតាមលោកសាស្ត្រាចារ្យ​ ​សំបូរ​ ​ម៉ាណារ៉ា​ ​​ម្លៀ​បំពាក់ដែលសមរម្យសម្រាប់ស្លៀកពាក់ទៅវត្តក្នុងឱកាសបុណ្យទាន​ ​បែបសាសនានេះ​ ​មិនសំដៅតែលើស​ម្លៀ​បំពាក់ដែលមានតម្លៃថ្លៃនោះទេ​ ​ពោលគឺជាប្រភេទ​ម្លៀ​បំពាក់ដែលបិទជិតត្រឹមត្រូវ​ ​ការស្លៀក​ឱ្យ​មានសណ្ដាប់ធ្នាប់
អត្ថបទ​ ​រតនៈ