ព័ត៌មានជាតិ Feb 17, 2023 | 15:33 PM

អ្នកជំនាញអប់រំជំរុញឱ្យបណ្ដុះបណ្ដាលគ្រូបន្ថែមទាំងបរិមាណ និងគុណភាព

image


អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិ​ ​នៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា​ ​បច្ចុប្បន្នមិនថារដ្ឋ​ ​និងឯកជននោះទេ​ ​គឺគ្រូបង្រៀនមានការខ្វះខាតច្រើន​ ​ហើយសព្វថ្ងៃ​វិ​័​ឯកជនរំពឹងគ្រូដែលមកពីសាលារដ្ឋមកបង្រៀននៅពេលដែលចប់ម៉ោងពីសាលារដ្ឋ​ ​លោកលើកឡើងថា​ ​បើទោះជាគ្រូបង្រៀន​​ត្រូវបានក្រសួងអប់រំប្រកាសជ្រើសរើសជាបន្តបន្ទាប់​ ​តែក៏មានគ្រូបង្រៀនមួយចំនួនបានចូលនិវត្តន៍ពីការងារទៅវិញផងដែរ​ ​ស្របពេលដែលចំនួនសិស្ស​ ​និងសាលាដែលទើបបង្កើតកាន់តែច្រើន

ជាមួយគ្នានេះ​ ​អ្នកឧកញ៉ា​ ​បន្ថែមថា​ ​«រាល់ឆ្នាំយើងជ្រើសរើសគ្រូច្រើន​ ​ប៉ុន្តែយើងមានបញ្ហាមួយ​ ​មិនបានបណ្ដុះគរុកោសល្យគ្រូ​ឱ្យ​បានច្រើន​ ​រាល់ថ្ងៃបណ្ដុះបណ្ដាលគ្រូគឺអនុញ្ញាត​ឱ្យ​តាមសាលារបស់រដ្ឋនោះទេ​ ​បើសាលាឯកជនគឺអត់ទាន់មានសិទ្ធិនៅឡើយទេ​ ​ដូច្នេះហើយការបណ្ដុះបណ្ដាលគ្រូគឺមានការខ្វះខាតច្រើន»​ ​យ៉ាងនេះក្តីលោកបញ្ជាក់ថា​ ​មិនមែនបច្ចុប្បន្នគ្រូដែលកំពុងបង្រៀនមិនល្អនោះទេ​ ​ប៉ុន្តែតម្រូវការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន​ឱ្យ​កាន់តែប្រសើរគឺត្រូវតែមាន​ ​ទាំងបច្ចេកទេស​ ​និងទំនើបកម្ម

ទាក់ទងនឹងករណីនេះ​ ​អ្នកនាំពាក្យក្រសួងអប់រំ​ ​យុវជន​ ​និងកីឡា​ ​លោក​ ​រស់​ សុ​វាចា​ ​បានប្រាប់​ ​M​JQ​TV​ ​ថា​ ​ក្រសួងអប់រំ​ ​យុវជន​ ​និងកីឡា​ ​បែងចែកក្របខណ្ឌគ្រូតាមតម្រូវការជាក់ស្តែងតាមគ្រឹះស្ថានសិក្សានៃទីតាំងភូមិសាស្ត្រនៅខេត្ត​-​រាជធានី​ ​ដោយក្នុងនោះមានដូចជា​ ​ដោះស្រាយករណីលើសនិងខ្វះគ្រូតាមរយៈកែលម្អការពង្រាយគ្រូបង្រៀន​ឱ្យ​ដល់សាលារៀនស្របនឹងនិយាមប្រើប្រាស់បុគ្គលិក​ ​ជ្រើសរើសគ្រូបង្រៀនចេញពីមូលដ្ឋាន​ ​ការកាត់បន្ថយសាលាបឋមសិក្សាមិនគ្រប់​ម្រិ​​ ​និងការកសាងសាលាមធ្យមសិក្សាថ្មីនៅក្នុងសហគមន៍ជួបការលំបាក​ ​ផ្តល់ការឧបត្ថម្ភដល់សិស្សក្រីក្រ​ ​ដើម្បីបង្កើនការចូលរៀននិងបញ្ចប់ការសិក្សានៅមធ្យមសិក្សា

ក្នុងឱកាស​​ចុះពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យជាតិ​ តេជោ​សន្តិភាព​ ​កាលពីថ្ងៃទី​ ​ខែមករា​ ​ឆ្នាំ​ ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក​ វិ​័​អប់រំ​ ​និង​វិ​័​សុខាភិបាល​ ជាវិ​័​ដែលទទួលបានអាទិភាពខ្ពស់ជាងគេ