Stand with Cambodia — Together for Our Future
យុវជន-ចំណេះជំនាញ Sep 14, 2022 | 09:16 AM

អ្នកជំនាញវិស័យអប់រំលើកឡើងថា បើចង់រៀនចប់មានការងារធ្វើបានប្រាក់ខែច្រើន កុំទៅរៀនវេនល្ងាចឬចុងសប្តាហ៍

អ្នកជំនាញវិស័យអប់រំលើកឡើងថា បើចង់រៀនចប់មានការងារធ្វើបានប្រាក់ខែច្រើន កុំទៅរៀនវេនល្ងាចឬចុងសប្តាហ៍

អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិ​ ​នៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​បានជំរុញដូចនេះកាលពីចុង​ប្តាហ៍​មុនក្នុងឱកាសចែករំលែកចំណេះដឹងស្តីពី​ “​និន្នាការការងារ​ ​មុខរបរ​ ​និងជំនាញនារយៈពេល​-​ឆ្នាំខាងមុខទៀត​” ​នៅក្នុងពិព័រណ៍ការងារខេត្តសៀមរាប​ ​ដោយមានសិស្សានុសិស្សចូលរួមប្រមាណជាងនាក់
អ្នកជំនាញ​វិ​័​អប់រំរូបនេះបន្តថា​ ​«ក្នុងខួរក្បាលអ្នកណាក៏ដោយ​ ​គេដឹងថាក្មួយឯងឧបកិច្ចទេ​(​រៀន​)​​ ​ខ្ញុំក៏មិនយកធ្វើការដែរ​ ​គេក៏មិនយកធ្វើការដែរ​ ​បើគេយកក៏យកក្នុងនាមមួយប្រាក់ខែសាមញ្ញ​ ​គេមិនងាយឡើងតួនាទី​ ​មិនងាយឡើងប្រាក់ខែយើងដែរ​ ​សូមក្មួយរៀនថ្ងៃចន្ទដល់ថ្ងៃសុក្រពេលព្រលឹម​ ​ហើយបើគេមានកម្មវិធីពេញមួយថ្ងៃ​ ​រៀនពេញមួយថ្ងៃ»

លោក​ គួ​​ ​ម៉េងលី​ ​បញ្ជាក់ថា​ ​និស្សិតបរិញ្ញាបត្រដែលរៀនវេនល្ងាច​ ​ថ្ងៃសៅរ៍​-​អាទិត្យ​ ​ភាគច្រើនគឺរៀនអត់សូវចូលទេ​ ​ព្រោះពួកគេអត់ទាន់ចេះបែងចែកពេលវេលារៀន​ ​ពេលវេលាធ្វើការ​ ​ពេលវេលាចូលរួមក្នុងសង្គម​ ​និងពេលវេលា​ម្សាន្ត​​ ​និស្សិតខ្លះត្រូវចូលរៀននៅម៉ោង៥កន្លះល្ងាច​ ​ប៉ុន្តែគាត់ត្រូវចេញពីធ្វើការនៅម៉ោងល្ងាច​ ​ដូច្នេះទម្រាំពួកគេចេញពីធ្វើការទៅដល់សាលា​ ​គឺយឺតម៉ោងបាត់ទៅហើយ​ ​បើទៅរៀនយឺតម៉ោងរាល់ថ្ងៃ​ ​គឺច្បាស់ជារៀនមិនចូលទេ​ ​រៀនមិនបានសញ្ញាបត្រទេ​ ​តែបើបានសញ្ញាបត្រ​ ​វាគ្រាន់តែជាសញ្ញាបត្រឧបកិច្ចប៉ុណ្ណោះ
អត្ថបទ​ ​រតនៈ