ព័ត៌មានតាមខេត្ត Aug 29, 2022 | 11:38 AM

អាជ្ញាធរស្រុកថ្ពង ចុះបិទ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការបើកលេងល្បែងភ្នាល់តាមInternet

image

លោក​ ​គាវ​ ​លាងគា​ ​អភិបាលនៃគណៈអភិបាលស្រុក​ថ្ព​បានឲ្យដឹងថា​ ​ក្រោយពីទទួលបានបទបញ្ជាពីលោក  វ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺរួចមក​ ​កាលពីថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​អាជ្ញាធរស្រុក​ថ្ព​បានដឹកនាំកងកម្លាំងទាំងបីប្រភេទ​ ​ហើយសហការជាមួយមេឃុំទាំង​ ​បានរៀបចំកិច្ចប្រជុំ​ ​ពង្រឹងការងារសន្តិសុខ​ ​សណ្ដាប់ធ្នាប់​ ​ការទប់ស្កាត់​ ​និង​ង្រ្កា​ល្បែងស៊ីសងក្នុងដែនសមត្ថកិច្ចស្រុក​ថ្ព​​ ​ខេត្តកំពង់ស្ពឺ

លោកបន្តថា​ ​លុះដល់ថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​មេឃុំទាំង​ ​បានចាត់ឲ្យកម្លាំងប៉ុស្តិ៍ចុះទប់ស្កាត់​ ​និង​ង្រ្កា​ល្បែងភ្នាល់តាមInternet​ ​រួមមាន​ ​ល្បែងឆ្នោតឡូតូ​ ​និងបញ្ជល់មាន់​ ​ដោយតម្រូវ​ឱ្យ​បិទអាជីវកម្ម​ ​និងធ្វើកិច្ចសន្យា​ ឱ្យ​ម្ចាស់ទីតាំងបញ្ឈប់ការផ្តល់ទីតាំងដល់អ្នកលេងល្បែងភ្នាល់តាមInternet​ ​ទាំងអស់ក្នុងស្រុក​ថ្ព​ផងដែរ

លោកអភិបាលស្រុក​ថ្ព​បានបន្ថែមថា​ ​គិតត្រឹមថ្ងៃទី​ ​ខែសីហានេះ​ ​ការចុះបង្ក្រាប​ ​និងបិទទីតាំង​ ​គឺធ្វើបានជិតទីតាំង​ ​ហើយសមត្ថកិច្ចក៏បានអប់រំ​ ​និងធ្វើកិច្ចសន្យា​ឱ្យ​ម្ចាស់ទីតាំងបញ្ឈប់រាល់ការផ្តល់ទីតាំង​ ​ដល់អ្នកលេងល្បែងភ្នាល់តាមInternetនេះតទៅទៀត​ ​ព្រមទាំងព្រមានថា​ ​បើមិនគោរពតាមកិច្ចសន្យាសមត្ថកិច្ចនឹងចាត់ការតាមនីតិវិធីច្បាប់​ ​
អត្ថបទ​ BSB