ព័ត៌មានជាតិ Jan 26, 2023 | 11:37 AM

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការGIZ បើកការជួសជុលរានហាលប្រាសាទបន្ទាយសំរែ

image

ពាក់ព័ន្ធនឹងបញ្ហានេះ​ ​លោក​ ​ឡុង​ ​ណារី​ ​អ្នកជំនាញអភិរក្សថ្ម​ ​នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា​ ​បានលើកឡើងថា​ ​ពិធីសែនព្រេននេះ​ ​ធ្វើឡើងក្នុងគោលបំណងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី​ ​វត្ថុស័ក្តិសិទ្ធិដែលថែរក្សារានហាលខាងកើតរបស់ប្រាសាទបន្ទាយសំរែ​ ​ដើម្បីធ្វើការជួសជុល​ឱ្យ​រួចផុតពីហា​និ​ភ័យ​ ​និងរក្សាទុកជាកេរ​តំ​ណែសម្រាប់កូនចៅជំនាន់ក្រោយបានយូរអង្វែងតទៅទៀត

អ្នកជំនាញអភិរក្សថ្ម​ ​បានពន្យល់ថា​ ​រានហាលផ្នែកខាងកើតនៃប្រាសាទបន្ទាយសំរែ​ ​ដែលកសាងឡើងអំពីថ្មភក់​ ​តាំងពីអំឡុងពាក់កណ្តាលសតវត្សរ៍ទី​ ​កំពុងរងការខូចខាតមួយចំនួនដូចជា​ ​គ្រឹះខាងក្រោមបានស្រុត​ ​មានការបាត់ថ្មខ្លះ​ ​និងកន្លែងខ្លះទៀតមានចន្លោះប្រហោងច្រើន​ ​បង្កាន់ដៃនាគមានស្នាមបាក់ស្ទើរទាំងអស់​ ​រីឯចម្លាក់តោក៏មានការខូចខាតខ្លះដែរ

សូមជម្រាបថា​ ​ក្នុងការបើកដំណើរការជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែនេះ​ ​ក៏មានការបង្ហាត់បង្រៀនដល់និស្សិតផ្នែកស្ថាបត្យកម្មដែលមកពីសាកលវិទ្យាល័យបៀប្រាយ​ ​និងសាកលវិទ្យាល័យអង្គរ​ ​ក្នុងខេត្តសៀមរាបចំនួននាក់​ ឱ្យ​យល់ដឹងអំពីសំណង់បុរាណ​ ​និងកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអាល្លឺម៉ង់​ ​ដែលកំពុងតែ​បំ​ពេញការងារនៅប្រាសាទសំរែនេះ

ក្រុមនិស្សិតទាំងនោះ​ ​នឹងត្រូវចុះអនុវត្តផ្ទាល់នៅការដ្ឋាន​ ​ដោយផ្តោតទៅលើការគូសប្លង់បាត​ ​រចនាសម្ពន្ធគ្រឹះប្រាសាទ​ ​ដើម្បី​ឱ្យ​ចេះពីរបៀបជួសជុលចម្លាក់ថ្មប្រាសាទ​ ​ស្គាល់ពីថ្មដែលនៅរាយប៉ាយ​ ​សិក្សា​ម្លា​របស់ថ្ម​ ​និង​ឱ្យ​ចេះសង្កេតពីអ្វីដែលជាបញ្ហាប្រឈមផង