ព័ត៌មានតាមខេត្ត Aug 29, 2022 | 15:21 PM

អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីតាមការស្នើសុំរបស់ប្រជាពលរដ្ឋ៤គ្រួសារ

image

លោក​ ​សាន់​ ​យូ​ ​អភិបាលរងខេត្តកំពង់ឆ្នាំងមានប្រសាសន៍ក្នុងឱកាសនោះថា​ ​ប្រជាពលរដ្ឋគ្រួសារនេះ​ ​បើពិនិត្យជាក់ស្តែងគឺស្ថិតនៅក្រៅប្លង់បង្ហាញផែនទីរបស់ដីបន្ទាយជាន់​ ​ដែលបានកំណត់ដោយលោកឧត្តមសេនីយ៍ឯក​ ​ព្រហ្ម​ ​ឌិន​ ​ក្នុងឆ្នាំ​ ​​ឡើយ។ ​ម្យ៉ាងទៀតកន្លងមក​ន្ទីរ​សុរិយោដីក៏ធ្លាប់បានចេញប័ណ្ណសម្គាល់សិទ្ធិមួយច្បាប់ជូនប្រជាពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារនេះដែរ​ ​ដូច្នេះសូមមន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធពិនិត្យករណីនេះ​ ​និងធ្វើរបាយការណ៍ជូនទៅរដ្ឋបាលខេត្តដើម្បីពិនិត្យ​​ ​លោកក៏បានជម្រាបជូនទៅអាជ្ញាធរ​ ​និងជំនាញដែលពាក់ព័ន្ធទាំងអស់​ ​ត្រូវសហការគ្នា​ឱ្យ​បានល្អប្រសើរដើម្បីជួយសម្រួលការងារជូនប្រជាពលរដ្ឋគ្រួសារទៅតាមការស្នើសុំ​ ​

យោងតាមលិខិតស្នើសុំរបស់ប្រជាពលរដ្ឋទាំងគ្រួសារដែលចុះថ្ងៃទី​ ​​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​បាន​ឱ្យ​ដឹងថា​ ​ទីតាំងដែលប្រជាពលរដ្ឋទាំងគ្រួសារបានស្នើសុំ​ ​គឺ​ ​ឪពុកម្ដាយខ្លួនបានរស់នៅចាប់ពីឆ្នាំមក​ ​ប៉ុន្តែនៅពេលដែលមន្ត្រីសុរិយោដី​ ​និងអាជ្ញាធរចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធនោះ​ ​គឺមិនបានធ្វើ​ឱ្យ​ពួកគាត់នោះទេ​ ​ដោយអះអាងថាដីនោះស្ថិតនៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរទេសចរណ៍ខេត្ត​ ​ក្នុងលិខិតស្នើសុំដដែលនេះក៏មានចំណាររបស់អភិបាលខេត្តកំពង់ឆ្នាំង​ឱ្យ​លោក​ ​សាន់​ ​យូ​ ​ចុះពិនិត្យ​ ​និង​ឱ្យ​យោបល់ផងដែរ
​អត្ថបទ៖ ភ្នាក់ងារខេត្ត​​កំពង់ឆ្នាំង