Stand with Cambodia — Together for Our Future
ព័ត៌មានតាមខេត្ត Aug 30, 2022 | 08:51 AM

អភិបាលខេត្តមណ្ឌលគិរី ជំរុញប្រជាពលរដ្ឋដាំបន្លែផ្លែឈើ ប្រសើរជាងទុកដីទំនេរចោល

អភិបាលខេត្តមណ្ឌលគិរី ជំរុញប្រជាពលរដ្ឋដាំបន្លែផ្លែឈើ ប្រសើរជាងទុកដីទំនេរចោល

​លោក​ ​ថង​ ​សា​វុន​ ​អភិបាល​ខេត្ត​មណ្ឌលគិរី​ ​ជំរុញ​បែប​នេះ​ក្នុង​ពិធី​ចែក​ពូជ​ដំណាំ​ហូប​ផ្លែ​ ​ដល់​ប្រជាកសិករ​អតីត​យុទ្ឋ​ជន​ ​នា​រសៀល​ថ្ងៃ​ទី​២​៩​ ​សីហា​ ​២​០​២​២​ ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​។​

​លោក​ ​ថង​ ​សាវុធ​ ​មានប្រសាសន៍ថា​ ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ប្រចាំថ្ងៃ​ក្នុង​ជីវភាព​គ្រួសារ​ ​ប្រជាពលរដ្ឋ​គួរ​កែច្នៃ​ដី​ជុំវិញ​ផ្ទះ​ ​ដាំ​បន្លែ​បន្តិចបន្តួច​ដូចជា​ ​ដាំ​ម្ទេស​ ​ស្លឹកគ្រៃ​ ​រំដេង​ ​ខ្ជាយ​ ​ជី​ ​ជាដើម​ ​ចៀសវាង​សុំ​អ្នកជិតខាង​ ​ឬ​ទិញ​ពី​ផ្សារ​។​

​លោក​បន្ត​ថា​ ​ទឹកដី​ខេត្ត​មណ្ឌលគិរី​ហាក់​មាន​អំណោយផល​ខុស​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​ ​ពោល​គឺ​កសិករ​អាច​ដាំ​ដុះ​ ​ដំណាំ​ស្ទើរគ្រប់​ប្រភេទ​ ​ទាំង​កសិកម្ម​ ​និង​ក​សិ​ឧស្សាហកម្ម​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ខេត្ត​នេះ​ក៏មាន​ដំណាំ​សម្គាល់​ភូមិសាស្ត្រ​ដូចជា​ ​ផ្លែ​ប័​រ​ ​កាហ្វេ​ ​និង​ក្រូច​វ​ល្លិ៍ ​ហើយ​បច្ចុប្បន្ន​ក៏មាន​កសិករ​ដាំ​ដើម​ទុរេន​ជាច្រើន​ផង​ដែរ​។

លោក​ ​សុង​ ​ឃាង​ ​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រ​ម៉ាញ់​ ​និង​នេសាទ​ខេត្ត​មណ្ឌលគិរី​ ​បានឱ្យដឹង​ថា​ ​តប​តាម​ប្រសាសន៍​របស់​លោក​អភិបាល​ខេត្ត​ដែល​បាន​ផ្តល់​អនុសាសន៍​ឱ្យ​មន្ទីរ​កសិកម្ម​ពិនិត្យ​ល​ទ្ឋ​ភាព​ក្នុង​ការចែក​កូនឈើ​ហូប​ផ្លែ​ ​ដល់​កសិករ​ដែល​ជា​អតីត​យុទ្ឋ​ជន​ ​សម្រាប់​ដាំ​ដុះ​បង្កបង្កើន​ផល​ដើម្បី​ធ្វើឱ្យ​ជីវភាព​ល្អ​ប្រ​សើ​ឡើង​មួយ​ក​ម្រិ​ត​ទៀត​ ​មន្ទីរ​បាន​រៀបចំ​ចែក​ពូជ​កូនឈើ​ហូប​ផ្លែ​ ​មានកូន​ប័​រ​ ​កូន​ទុរេន​ ​សរុប​ចំនួន​៧​០​០​ដើម​ ​ជូន​ដល់​គ្រួសារ​កសិករ​អតីត​យុទ្ធជន​ចំនួន​១​០​០​គ្រួសារ​ ​ដាំ​ឱ្យ​ទាន់​រដូវ​ធ្លាក់​ភ្លៀង​៕​
​អត្ថបទ​៖​ភ្នាក់ងារ​ខេត្ត​មណ្ឌលគិរី​
​