Stand with Cambodia — Together for Our Future
ប្រវត្តិសាស្រ្ត Nov 28, 2022 | 10:04 AM

អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ

អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ

ល្ខោនខោល​ ​គឺជារបាំដ៏ចំណាស់មួយរបស់ប្រទេសកម្ពុជា​ ​ដែលក្រៅពីឈ្មោះថាល្ខោនខោល​ ​ក៏មានអ្នកខ្លះហៅថាជាល្ខោនពាក់របាំងមុខផងដែរ​ ​ហើយល្ខោនមួយនេះមានដើមកំណើតមុនសម័យអង្គរឯណោះ​ ​មិនត្រឹមតែប៉ុណ្ណោះ​ ​វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើម​ ​ក្នុងអំឡុងប្រហែលសតវត្សរ៍ទី​ ​តាមរយៈចម្លាក់លឹប​ ​នៅតាមជញ្ជាំងប្រាសាទអង្គរជាច្រើន

បើតាមសៀវភៅ​ ​«ទស្សនីយភាពខ្មែរ»​ ​អត្ថាធិប្បាយថា​ ​ពាក្យថា​ ​«ខោល»​ ​​ ​«ល្ខោនខោល»​ ​បើតាមសង្ឃដីការបស់សម្តេចព្រះសង្ឃរាជ​ ​ជួន​ ​ណា​ ​ដែលបានកត់ទុកក្នុងវចនានុក្រមខ្មែរ​ ​បោះពុម្ពផ្សាយដោយពុទ្ធសាសនាបណ្ឌិត្យឆ្នាំ​ ​ត្រង់ទំព័រថា​ ​ខោលគឺជាពួកល្ខោនប្រុស​ ​រឿង«រាមកេរ្តិ៍​ ​»​ ​ចំពោះលោក​ហ្ស​​ ​សឺ​ដេ​​ ​វិញ​ ​បើតាមប្រសាសន៍របស់លោកដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ​បានស្រង់យកមកចុះក្នុងកម្រងសិក្សាកថា​ ​«Annale​ ​de​ ​l​’ URB​A​ ​No​ 1​»​ ​បោះពុម្ពឆ្នាំ​ ​ត្រង់ទំព័រថា​ ​Le​ ​m​o​t​ K​h​o​l​ s​erait​ c​el​u​i​ qu​ele​s ​Cam​bo​dgie​ns ​empl​o​ie​n​t​ ​pour​ ​d​é​signer​ un​e​ ​vari​é​t​é ​de​s ​grand​s ​singe​s​​ ​ដូច្នេះសម្រាប់លោកសឺ​ដេ​​ ​ល្ខោនខោលគឺជា​ ​«ល្ខោននៃរបាំស្វា»

គួររម្លឹកថា​ ​អង្គការ​ ​យូ​ណេស្កូ UN​E​S​CO​ ​បានសម្រេចដាក់បញ្ចូលល្ខោនខោល​ ​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបិយ​ ​នៃមនុស្សជាតិ​ ​នៅក្នុងកិច្ចប្រជុំលើកទី​ ​នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការ​ ​ការពារសម្បត្តិបេតិកភណ្ឌ​ ​វប្បធម៌អរូបី​ ​របស់អង្គការយូ​ណេស្កូ ​កាលពីថ្ងៃពុធ​ ​ទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​នៅទីក្រុង​ ​ព័រ​ល្វី (​Portl​ou​i​s) ​នៃសាធារណៈរដ្ឋ​ ម៉ូ​រី​ (​Maurice​)​