អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជាអតីតប្រធានស្ថាបនិកកិត្តិយសសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រាប់ MJQTV ថា កាលពីឆ្នាំ២០១៦ លោកបានកៀរគរចាស់ៗដែលជាព្រឹទ្ធាចារ្យដែលចេះល្បុក្កតោគុនខ្មែរដើម្បីចងក្រងជាសមាគម ហើយក៏មានការចុះឈ្មោះដាក់ក្នុងអង្គការការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិ(UNESCO)។ អ្នកឧកញ៉ាបន្តថា « តាំងពីហ្នឹង (ឆ្នាំ២០១៦) មកដល់ឥឡូវ យើងទទួលបានជោគជ័យ ខ្ញុំមានទឹកចិត្តសប្បាយរីករាយខ្លាំងមែនទែនក្នុងនាមជាកូនខ្មែរមួយរូប ហើយក្នុងនាមមួយជាប្រធានស្ថាបនិកកិត្តិយសមួយដែលបានចូលរួមចំណែកក្នុងការរៀបចំ ហើយនិងចូលរួមក្នុងការឆ្កិះឱ្យមានការទទួលស្គាល់ដឹងឮ»៕