ព័ត៌មានជាតិ May 27, 2023 | 16:18 PM

អគារសិក្សាទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

image

អ​គារសិក្សាថ្មីទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅសាខាតាកែវ នឹង​ផុ​ស​ឡើ​ង១ទៀត​​នៅ​លើទឹកដី​ខេ​ត្ត​តា​កែ​វ​ ​ដែលជា​បុ​ត្រ​ស​ម្ព័​ន្ធរ​ប​ស់​ក្រុ​មហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ​​ស​ម្ពោ​ធដា​ក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូ​វ​​ការ​នៅ​ថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រោម​អ​ធិប​​​តី​ភាព អ្ន​ក​ឧ​ក​ញ៉ា វេជ្ជបណ្ឌិត    គួច ​ម៉េ​ង​លី​ ស្ថា​បនិក ប្រធានក្រុមប្រឹក្សាភិបាល និង​អ​គ្គ​នា​យ​ក​ប្រ​តិ​ប​ត្តិ​ នៃ​ក្រុ​ម​ហ៊ុ​ន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

 

ពិធីសម្ពោធនេះប្រារព្ធឡើងនៅអគារសិក្សានៃសាលារៀន អន្តរទ្វីប ​អាមេ​រិ​កាំ​ង​​ ​ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិផ្សា​រ​តាកោ​ ស​ង្កា​ត់​រ​កា​ក្នុ​ង ​ក្រុ​ង​ដូ​ន​កែ​​វ ​ខេ​ត្ត​តា​កែវ ដែល​នឹ​ង​មា​ន​កា​រ​អ​ញ្ជើ​ញ​ចូ​ល​រួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នាយក/នាយិកាចាងហ្វាង បុគ្គលិក លោកគ្រូ អ្នកគ្រូ និ​ង​អ្ន​ក​សារ​ព័​​ត៌​មានយ៉ាងច្រើនកុះករ។

 

លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប​ អាមេរិកាំង បានអះអា​ងថា​ អគារសិក្សាថ្មីទី២ ដែលសាងសង់ឡើងលើទឹកដីនៃខេត្តតាកែវនេះ គឺជាអគារសិក្សាមួយក្នុងតំបន់ដែលទទួលបានការអប់រំមួយប្រកបដោយគុណភាពអប់រំល្អបំផុតជាមួយបរិស្ថានល្អ បរិក្ខារអប់រំទំនើបៗ និងបច្ចេកវិទ្យាទំនើប ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្សនូវចំណេះដឹងពិតប្រាកដ មានវិន័យ សីលធម៌ និងជាពលរដ្ឋល្អនៅពេលអនាគត។

 

លោកស្រីបានអះអាងថា៖ «​អគារសិក្សាថ្មីទី២នេះ ត្រូវបានបំពាក់នូវ​ប​រិ​ក្ខា​រទំនើបៗតាមស្តង់ដាសាលាចំណេះទូទៅ ដែលនឹង​ជំរុ​ញ​ឱ្យ​សិ​​ស្សា​នុ​សិ​ស្ស​ លោ​ក​គ្រូ​ អ្នកគ្រូ ​អា​ចសិ​ក្សា ​និងធ្វើកា​រក្នុ​ង​​ស​ម័​យ​ទំ​​នើ​បជឿ​នលឿន ដែលអភិវឌ្ឍនិ​ងបណ្តុះ​គំ​និ​ត​បា​ន​​យ៉ា​ងទូ​លំ​ទូលាយ ដើម្បី​ប្រ​កួ​តប្រ​ជែ​ង​ជា​មួ​យ​ប​ណ្តា​​ប្រទេ​សជុំវិញពិភពលោក។»

 

បើតាមប្រសាសន៍របស់ លោកស្រី រស់​ យ៉ាណា បានឱ្យដឹងថា ក្នុងឆ្នាំ​២​០​២​៣នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង នឹងបើកពង្រីកសាខានៅលើខណ្ឌសែនសុខ និងច្បារអំពៅ ហើយនឹងឆ្ពោះទៅតាមបណ្ដាខេត្តជាច្រើនទៀតមាន សាខាខេត្តកំពង់ចាម បន្ទាយមានជ័យ រតនគិរី ស្ទឹងត្រែង ទួ​ល​ស​ង្កែ​ និងសាខាចំការដូង ​ក៏​នឹងគ្រោ​ង​ស​ម្ពោធ​ដា​ក់​ឱ្យ​ដំ​ណើ​រការក្នុងពេលខាងមុខជាបន្តបន្ទាប់។

 

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវ​បា​ន​បង្កើ​ត​​​​ឡើ​​​ង​​​​​ដោ​យ​ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងរួមចំណែក​ជា​មួ​យ​រា​ជ​រ​ដ្ឋា​ភិ​បាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងស​ក្ដា​នុ​ព​ល ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា៕